**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

សៀវភៅ កម្ពុជា​​​សម័យ​តេជោ វគ្គ ១៧« ការយកចិត្តទុកដាក់​លើសុខុ​មាល​ភាព​ប្រ​ជា​ជ​ន​ »

សៀវភៅ«កម្ពុជា សម័យតេជោ»​ជាស្នា​ដៃ​រ​​ប​ស់​ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់​សម្តេ​ច​តេ​​ជោ​នា​​​​​យក​រ​ដ្ឋ​មន្រ្តី ហ៊ុ​ន សែ​ន និងជា​ស​មា​ជិ​ក​​ក្រុ​​​​​ម​ប្រឹ​​​​ក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។

ឯក​ឧ​ត្ត​ម ច​ង​ក្រ​ង​សៀ​​​វភៅនេះឡើងដើម្បី​បង្ហាញ​​ទៅ​​ដ​ល់​​​មនុស្សជំនាន់ក្រោយៗទៀតឱ្យបានជ្រាបថា ក្នុងសម័យកាល ក្រោម​ការ​ដឹក​នាំ​​របស់ ស​ម្តេ​​ច​​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី នៃព្រះរាជា​​ណាចក្រ​​កម្ពុជា ក​ម្ពុ​ជា​មា​ន​កា​ររីកចម្រើន និងមានសមិទ្ធផលជា​ច្រើន​រាប់មិនអស់ ដែលត្រូវចាប់​អារ​ម្ម​ណ៍​កោ​ត​ស​រ​សើ​រ និ​ង​​កត់​​​​ត្រាទុក។

ដូច្នេះ ខ្លឹម​សារក្នុង​សៀវភៅនេះ មិន​មានរៀបរាប់​លម្អិត អំពី​ដំណើរជីវិត​របស់​​ស​ម្តេច ហ៊ុន សែន ដូច​សៀវ​ភៅដទៃៗទៀតទេ។ ប៉ុន្តែ និយាយអំពីរាល់ការអភិវឌ្ឍ ដែល​​សម្តេ​ច​តេជោ ហ៊ុន សែន ខិតខំប្រឹង​ប្រែង ដើម្បីជាតិ សាសនា និង​ព្រះ​មហាក្សត្រ ជា​ពិសេស ដើម្បី​សុខុមាលភាព​ប្រជាជនដោយគ្មានរើសអើង ​ជាតិសាសន៍ សាសនា ឬពណ៌សម្បុរ ឬ​ន​យោ​​​បា​យ​ចាប់តាំង​ពី​ក្រោយ​ព្រះរាជា​ណាចក្រ​កម្ពុជា​ទី២ ត្រូវបាន​បង្កើត​ឡើងនៅឆ្នាំ​១៩៩៣​និង​​កា​របញ្ច​ប់​សង្រ្គាម​ទាំងស្រុង​នៅ​កម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ឯកឧត្តម ពៅ សុខ ជឿថា សៀវភៅនេះ ទោះបីមិនល្អឥតខ្ចោះ ប៉ុន្តែ នឹងក្លាយជា​ពន្លឺ ​ជា​​ឯ​ក​សា​​រជំនួយស្មារតីខ្លះៗដល់អ្នកស្រាវជ្រាវ មិត្តអ្នកអាន ឬ​មនុស្ស​ជំនាន់​ក្រោយ ក្នុង​ការ​សិ​ក្សា​ឈ្វេងយល់អំពីព្រឹត្តិការណ៍នានា ដែល​កើតមាន​ឡើង​នៅ​​ក្នុង​​ផ្ទៃប្រ​ទេស​ចន្លោះ​ពីឆ្នាំ​១៩​៧​០​ដល់​ឆ្នាំ២០២៣។

ខា​ងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗ​ដែលមាននៅក្នុងសៀវ​ភៅ«​កម្ពុ​ជា សម័​យ​តេ​ជោ​»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គ​នីមួ​យៗ​ដោ​យ​​​​​ក្ដីរីករាយ។ វគ្គ ១៧« ការយកចិត្តទុកដាក់លើសុខុមាលភាពប្រជាជន » សុខុមាលភាពប្រជាជនមានអ្វីខ្លះ? ជាទូទៅនៅក្នុងសង្គមមនុស្ស គេអាចចែកចេញជាពីរជំពូកធំៗ គឺមនុស្សដែលត្រូវដឹកនាំគេ និង​មនុស្ស ដែលត្រូវគេដឹកនាំ។

អ្នកដឹកនាំគេ ដែលមានភាពជាអ្នកដឹកនាំពិតប្រាកដ ពុំមែ​ន​ផ្តោ​តតែលើការដឹកនាំអនុវត្តការងារតែមួយមុខ ដោ​យខ្វះការគិតគូរដល់សុខុ​មាលភា​ពប្រ​ជា​ជ​ន​ទេ។ សូម្បីក្នុងមេរៀន ភាពជាអ្នកដឹកនាំ នៃសង្គមសេដ្ឋកិច្ច ឬជំនួញក្នុងក្រុមហ៊ុនមួយ ក៏​គេ​លើ​កឡើងអំពីការ យកចិត្តទុកដាក់លើសុខុមាលភាពបុគ្គលិក ឬអ្នកនៅក្រោមបង្គាប់ដែរ។ តាម​បទពិសោធ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៤ ដែល​ធ្លាប់​មាន​វ​ត្ត​មា​នក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ឆ្នាំ២០១២ បា​នបង្កើតមូលនិធិផ្តោតសំ​ខាន់​លើសុ​ខុ​មា​​ល​ភាពប្រជាជនតាមទីជនបទ ឬតំបន់ក្រីក្រ មុននឹងឈានជើង ទៅកាន់ជណ្តើរ ឬទី​លា​ន​ន​យោ​បាយ ក្នុងមុខតំណែងប្រធានាធិបតី។

លោក សេនាប្រមុខ លន់ នល់ មេដឹកនាំ នៃរប​ប​សា​​ធារណរដ្ឋខ្មែរ និងប៉ុល ពត មេដឹកនាំ នៃរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ពុំបា​នគិ​ត​គូ​រស៊ីជម្រៅទៅដល់សុខុមាលភាពប្រជាជនទេ។ ពួកគេព្យាយាមទាត់ចោល និងដើរ​ចេញ​ពី​សុ​ខុ​មាលភាពប្រជាជន ហើយបង្កើតភាពស្មុគស្មាញ និងការឈឺចាប់ ទុក្ខវេទនាឱ្យប្រជាជន។ ពួកគេព្យាយាមគិតតែពីរឿងច្បាំងប្រយុទ្ធគ្នា ក្រោមហេតុផលការពារជាតិ ដែលគោលដៅធំ គឺកា​រពារអំណាចរបស់ពួកគេ។

ពួកគេព្យាយាមយកសង្រ្គាមបញ្ចប់សង្រ្គាម ដោ​យ​មិន​បា​ន​គិ​ត​ទៅ​ដល់ការរកវិធី ដើម្បីបញ្ចប់សង្រ្គាមដោយសន្តិវិធី។ ផ្ទុយទៅវិញ សម្រាប់សម្តេច ហ៊ុន សែន ដែលមើលឃើញពីបទពិសោធ ដ៏ប​រាជ័​យរ​បស់​មេ​ដឹ​ក​នាំ​មុនៗ​និងដែលសម្តេចបានក្លាយជាមេដឹក​នាំតាំង​ពីជាមេដឹកនាំ​ក្មេងជា​ងគេលើ​លោក​ដ៏​ល្បី​ល្បា​ញ រហូតជាមេដឹកនាំ ដែលកាន់អំណាចយូរជាងគេលើលោក និងល្បីល្បាញដដែល ស​ម្តេ​​ចបានគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតទៅលើសុខុមាលភាពប្រជាជន តាំងពីសម្តេច ដឹក​នាំ​គេត្រឹមតែមនុស្សជាង១០នាក់ក្នុងសម័យសង្រ្គាម៥ឆ្នាំ ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ រហូ​ត​ដឹ​ក​នាំមនុស្សទូទាំងប្រទេស។

ដូច្នេះ ក្នុងឆាកជីវិតសម្តេចតេជោហ៊ុន សែន ត្រូ​វបានគេមើលឃើ​ញ​ថា សម្តេចបានឆ្លងកាត់សមរភូមិ៩ប្រភេទធំៗ ៖
១.​សមរភូមិប្រដាប់អាវុធ
២.សមរភូមិនយោបាយ
៣.សមរភូមិការទូត
៤.សមរភូមិគ្រោះទុរ្ភិក្ស (គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត) ៥.សមរភូមិអនក្ខរភាពប្រជាជន
៦.សមរភូមិ នៃការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ៧.សមរភូមិម៉ាក្រូសេដ្ឋកិច្ច
៨. សមរភូមិកូវីដ-១៩
៩.សមរភូមិសុខុមាលភាពប្រជាជន​សមរភូមិ សង្រ្គាមសុខុមាលប្រជាជន សម្តេចតេជោ មិនដែលព្រងើយកន្តើយឡើយ ដោ​​យចាប់តាំងពីឆ្នាំ១៩៧៩ បន្ទាប់ពីរបប ប៉ុល ពត ដ៏ឃោរឃៅ សា​ហាវយង់ឃ្ន​ងត្រូវ​បា​ន​ផ្តួ​ល​​រំលំ សម្តេចតែងតែគិតទូទៅដល់សុខទុក្ខប្រជាជនជានិច្ច។ជំហានដំបូងដែលសម្តេចតេជោ ចា​ប់ផ្តើមអនុវត្ត បន្ទាប់ពីសម្តេច ក្លាយជានាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ឆ្នាំ​១៩៨៥ សម្តេចចាប់ផ្តើមធ្វើឱ្យកំណែទម្រង់សេដ្ឋកិច្ច តាមរយៈការកែទម្រង់ដីធ្លី គឺកា​របែ​ង​ចែ​កដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធ្វើកសិកម្ម។ វិស័យកសិកម្ម គឺជាផ្នែកមួយដ៏សំខាន់បំផុត ក្នុង​ការជំរុញឱ្យវិស័យសេដ្ឋកិច្ចជាតិរីកចម្រើន។ ឆ្នាំ១៩៧៩ ការបែងចែក ឬការផ្តល់ដីភូមិសម្រា​ប់​លំ​នៅឋាន ត្រូវបានធ្វើឡើងទូទាំងប្រទេស និងឆ្នាំ១៩៨៩ ការបែងចែកដីធ្លីកសិកម្ម ស​ម្រា​ប់​ប​ង្ក​បង្កើនផលក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក៏បានធ្វើឡើងដូចគ្នា ដោយមិនយកពន្ធទៀតផង ទោះ​បីមន្រ្តីខ្លះ មិនបានអនុវត្តបទបញ្ជាឱ្យបានពេញលេញ។

​ការវាស់វែង បែងចែក និងការធ្វើប្លង់កម្មសិទ្ធិដីធ្លី ត្រូវបានអនុវត្តឡើងវិញម្តងទៀត នៅ​ឆ្នាំ​​២០១២ ដោយក្រុមនិស្សិតសម្តេចតេជោ ក្រោមពាក្យស្លោក «សកម្មភាពថ្មី ន​យោបា​យ​ចា​ស់​» ឬ«នយោបាយចាស់សកម្មភាពភថ្មី»។​នៅក្នុងវីដេអូខ្លី ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមយូធូប និងហ្វេសប៊ុក ដ៏ល្បី​ល្បា​ញនាពេលកន្លងមក សម្តេច ហ៊ុន សែន បានមានប្រសាសន៍ ស្តីប​ន្ទោសខ្លាំងៗទៅម​ន្រ្តីរ​ប​ស់​សម្តេច ដែលមិនព្រមបែងចែកដីធ្លី និងធ្វើបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋថា ហេ​តុអ្វីឱ​ប​ក្រ​សោ​បដី មិនបែងចែកជូនប្រជាជន? ជាដីម្តាយលោកឯងឬ? សម្តេចមានប្រសាសន៍ដែរថា ម​ន្រ្តី​​​ហាក់ដូចជាស្រឡាញ់ដីហួស។ នេះជាការគិតគូរដ៏ជ្រាលជ្រៅ ចេញ​ពីបេះដូងរបស់​សម្តេ​ច​ទៅ​ដល់សុខទុក្ខប្រជាជន ដែលខ្វះខាតទាំងដីកសិកម្ម និងលំនៅឋានដោយគ្មានរើសអើង៕

អត្ថបទដែលជាប់ទាក់ទង