**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ឯកឧត្តម សុខ សូកេន អំពាវនាវបងប្អូនប្រជាពលរដ្ឋឃុំស្អាងភ្នំឱ្យទៅបោះឆ្នោតគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» លេខរៀងទី១៨

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្អាងភ្នំ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាប្រចាំឃុំស្អាងភ្នំ ចូលរួមក្នុងការដង្ហែរក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតប្រចាំស្រុកស្អាង ដែលបានចេញដំណើរពីទីតាំងវត្ដព្រែកអំបិល ក្រោមអធិបតីភាព ឯកឧត្តម ទី សុគន្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង។ ដោយមានការចូលរួមប្រកបដោយសណ្តាប់ធ្នាប់របៀបរៀបរយ បរិយាកាសសប្បាយរីករាយ និងសំឡេងគាំទ្រកងរំពងចេញពីក្រអៅបេះដូងពីសំណាក់សមាជិក សមាជិកាគណបក្សប្រជាជានកម្ពុជានៃឃុំទាំង៦ ក្នុងស្រុកស្អាង សរុបចំនួនប្រមាណ ៣,០០០នាក់។

បន្ទាប់ពីការដង្ហែរក្បួនរួមគ្នា ឯកឧត្តមបានបន្តដឹកនាំក្បួនហែរកាត់ភូមិទាំង៩ក្នុងឃុំស្អាងភ្នំ ដោយមានសមាជិកប្រមាណជាង ៥០០នាក់ ដែលចូលរួមជិះម៉ូតូ និងរថយន្តតូចធំតាក់តែងលម្អដោយបដា ទង់ជាតិ ទង់បក្ស និងស្លាកសញ្ញាគណបក្ស ដើម្បីបង្ហាញពីការស្នេហាជាតិ និងការគាំទ្រប្រកបដោយភក្តីភាពចំពោះគណបក្សប្រជាជានកម្ពុជា។

ក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយមហាគ្រួសារគណបក្សប្រជាជនឃុំស្អាងភ្នំ ក្រោយពេលបញ្ចប់ការដង្ហែរក្បួន ឯកឧត្តម សុខ សូកេន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ សម្រាប់ការគាំទ្រដ៏ស្មោះស្ម័គ្រនិងឥតងាករេចំពោះគណបក្សប្រជាជន ដែលបានដឹកនាំរក្សាសុខសន្តិភាព និងការអភិវឌ្ឍដ៏ត្រចេះត្រចង់លើគ្រប់វិស័យជូនសង្គមជាតិកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកឡើងអំពីភាពចាំបាច់របស់សមាជិកគណបក្សប្រជាជន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋល្អ ដោយចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង