សម្តេចតេជោ ហ៊ុន សែន មានជំនឿមុតមាំថា ថ្ងៃបោះឆ្នោតខាងមុខ នឹងមានពលរដ្ឋច្រើនកុះករ ទៅបោះឆ្នោត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានជំនឿជឿជាក់យ៉ាងមុតមាំថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ នឹងមានបងប្អូនប្រជាពលរដ្ឋច្រើនកុះករ ទៅចូលរួមបោះឆ្នោត ជ្រើតាំងតំណាងរាស្ត្រ នីតិកាលទី៧ ។
តាមរយៈបណ្ដាញសង្គម Twitter នាថ្ងៃទី១៩ កក្កដា សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍អំពាវនាវលើកទឹកចិត្ត ដល់ពលរដ្ឋខ្មែរទៅបោះឆ្នោត អោយបានគ្រប់គ្នានៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជ្រើសរើសតំណាង គណបក្សដែលខ្លួនពេញចិត្តដែលជាកាតព្វកិច្ច និងសិទ្ធិរបស់ពលរដ្ឋម្នាក់ៗដែលនេះជាដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន មានជំនឿមុតមាំថា នៅក្នុងថ្ងៃបោះឆ្នោតខាងមុខនេះគឺនឹងមានចំនួនពលរដ្ឋច្រើនកុះករទៅបោះឆ្នោតមិនខានឡើយ ៕
