សមាជិក គ ជ ប ម៉ាឌីវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមសង្កេតការណ៌ការបោះឆ្នោតសកល

ភ្នំពេញ៖ ឯកឧត្តម Ismail Habeeb Abdul Raheem Mohamed Asif សមាជិក គ ជ ប ម៉ាឌីវ នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមសង្កេតការណ៌ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ ២០២៣ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ដោយមានការទទួលបដិសណ្ឋាកិច្ចស្វាគមន៌យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម ឡៅ ម៉េង អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី។ ប្រភព៖ ទទក
