**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តម នេត្រ ភក្ត្រា៖ សន្លឹកឆ្នោត របស់ពលរដ្ឋមួយសន្លឹក ពិតជាមានតម្លៃសម្រាប់ជាតិ


ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោនិងស្រុកទឹកឈូ និងជាប្រធានបណ្តុំឃុំចំនួន ៣ នៃស្រុកទឹកឈូ បានលើកឡើងថា «សន្លឹកឆ្នោតរបស់ពលរដ្ឋមួយសន្លឹកពិតជាមានតម្លៃសម្រាប់ជាតិ និងជាការពូនជ្រុំឫសគល់នៃដើមឈើប្រជាធិបតេយ្យនៅកម្ពុជាឱ្យរីកធំធាត់ និងកាន់តែមានភាពចាស់ទុំនយោបាយ និងមានស្ថិរភាពនយោបាយដែលជាបុព្វលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ភាពរីកចម្រើនរបស់ប្រទេសជាតិ»។

ឯកឧត្តម នេត្រ ភក្ត្រា លើកឡើងដូច្នេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់បណ្តុំឃុំ ៣ នៃស្រុកទឹកឈូ ខេត្តកំពតរួមមានឃុំម៉ាកប្រាង្គ ឃុំស្ទឹងកែវ និងឃុំកំពង់ក្រែងនារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នៅស្នាក់ការគណបក្សឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ។

ឯកឧត្តមបានលើកឡើងថាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងបានផ្តល់សេចក្តីទុកចិត្តដល់អ្នកធ្វើពិតប្រាកដ និងជាអ្នកដែលការពារជាតិនិងការពារប្រជាជនពិតប្រាកដ។ ឯកឧត្តមបានថ្លែងកោតសរសើរមន្ត្រីបក្សនៃបណ្តុំឃុំទាំង ៣ ដែលបានបំពេញការងារប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់ក្នុងការពន្យល់ប្រជាពលរដ្ឋឱ្យបានយល់ពីតម្លៃនៃសន្លឹកឆ្នោតរបស់ខ្លួន និងការបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អដោយអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសឱ្យរីកចម្រើកាន់តែខ្លាំងថែមទៀត។

ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកឈូនិងក្រុងបូកគោ បានថ្លែងថាក្រោយការឆ្លងកាត់ការបោញឆ្នោតជាច្រើនអាណត្តិមកនេះ និងជាមួយការធ្វើអំពើល្អរបស់មន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ជាពិសេសរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានកសាងជំនឿទុកចិត្តយ៉ាងរឹងមាំក្នុងចំណោមប្រជាពលរដ្ឋម្ចាស់ឆ្នោត ហើយគណបក្សប្រជាជនកម្ពុជាតែងតែទទួលការគាំទ្រពីពលរដ្ឋ និងមានសំឡេងឆ្នោតកើនឡើងពីមួយអាណត្តិទៅមួយអាណត្តិ។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានជំរុញនិងលើកទឹកចិត្តមន្ត្រីបក្សមូលដ្ឋានបន្តយកចិត្តទុកដាក់ក្នុងការឃោសនាបោះឆ្នោតរហូតដល់
ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបងប្អូនប្រជាពលរដ្ឋទទួលបានសារសំខាន់ៗនៃកម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជាដើម្បីអភិវឌ្ឍប្រទេស ព្រមទាំងលេខរៀងទី១៨ របស់គណបក្សប្រជាជនកម្ពុជានៅលើសន្លឹកឆ្នោត និងការបោះឆ្នោតដោយត្រឹមត្រូវតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវកុំដើរតាមផែនការទុច្ចរិតរបស់ក្រុមជនក្បត់ជាតិ ៣ ជំនាន់ដែលព្យាយាមបំផ្លាញការបោះឆ្នោត និងបំផ្លាញដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដោយបានជំរុញប្រជាពលរដ្ឋអនុវត្តសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋល្អ ដោយអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ គ.ជ.ប ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ ដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ៕

អត្ថបទដែលជាប់ទាក់ទង