**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី

ឯកឧត្តម ហ៊ុន ម៉ានី៖ «ការបោះឆ្នោត ១សន្លឹកជូនគណបក្សប្រជាជន គឺធានានូវ អ្វីដែលយើងមានរាល់ថ្ងៃ និងការពារអត្ថប្រយោជន៍ របស់ក្រុមគ្រួសារបងប្អូនទាំងអស់គ្នា»

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ នៃក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រុមការងារចុះជួយ ឃុំ ស្រុក ខេត្ត និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំស្គុះ ជាច្រើននាក់។

ក្នុងជំនួបនាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍រំលឹកពីឯកសារ និងចំណុចមួយចំនួនដែលបងប្អូនប្រជាពលរដ្ឋគប្បីត្រៀមដើម្បីឆ្ពោះទៅកាន់ថ្ងៃបោះឆ្នោតក្នុងនោះរួមមាន៖
១-ឯកសារដែលត្រូវកាន់យកទៅបោះឆ្នោត មានតែពីរគត់គឺ អត្តសញ្ញាណប័ណ្ឌសញ្ញាតិខ្មែរ (អ.ខ) ឬ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត (ឯ. អ)។
២-ព័ត៌មានពាក់ព័ន្ធ ដូចជាពេលវេលា ថ្ងៃត្រូវបោះឆ្នោត រួមទាំងអ្វីដែលត្រូវហាមឃាត់មិនអាចចូលបោះឆ្នោតបានជាដើម។
៣-សូមបងប្អូនប្រជាពលរដ្ឋរៀនគូសសន្លឹកឆ្នោតគំរូឱ្យបានទាំងអស់គ្នា។

ឯកឧត្តមបានគូសបញ្ជាក់ថា រយៈពេល ៤៤ ឆ្នាំក្រោយនេះ តាមការដឹកនាំរបស់គណបក្សប្រជាជន «កម្ពុជាបច្ចុប្បន្នមិនមែនកម្ពុជា ក្នុងអតីតកាលនោះទេ»។ ការចាប់ផ្តើមពីបាតដៃទទេរ រហូតមកយើងមានសមត្ថភាពដឹកនាំកិច្ចប្រជុំធំៗ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍។

ជាមួយគ្នានេះ ឯកឧត្តមសូមចូលរួមអបអរសាទរអ្នកខេត្តកំពង់ស្ពឺ ដែលបានឈ្នះមេដាយ កាលពីការប្រកួតកីឡាស៊ីហ្គេមកន្លងទៅផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ស្របជាមួយកម្មវិធីនយោបាយរបស់បក្ស ខេត្តកំពង់ស្ពឺជាខេត្តទី២ ដែលមានរោងចក្រច្រើន និងបង្កើតឱកាសការងារច្រើនជាងគេ ដែលបងប្អូនកម្មករ កម្មការិនីអាចទទួលបានប្រាក់ចំណូល និងមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅប្រកបការងារផងដែរ។

ឆ្លៀតក្នុងឱកាសនៃជំនួបនាព្រឹកនេះ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញលោកយាយ លោកតា ពុក ម៉ែ មាមីង បងប្អូនទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា «ការបោះឆ្នោត ១សន្លឹកជូនគណបក្សប្រជាជន គឺធានានូវ អ្វីដែលយើងមានរាល់ថ្ងៃ និងការពារអត្ថប្រយោជន៍ របស់ក្រុមគ្រួសារបងប្អូនទាំងអស់គ្នា»។ សូមបងប្អូនអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ឱ្យបានគ្រប់ៗគ្នា ៕

អត្ថបទដែលជាប់ទាក់ទង