សម្ដេចតេជោ បន្តអំពាវនាវឲ្យពលរដ្ឋខ្មែរ ទៅបោះឆ្នោត ដើម្បីជ្រើសរើសបក្សនយោបាយ និងមេដឹកនាំប្រទេស ដែលស្រឡាញ់ពេញចិត្ត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើស គណបក្សនយោបាយ និងមេដឹកនាំប្រទេស ដែលស្រឡាញ់ពេញចិត្ត។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់វិមានរំលឹក ដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ខ្ញុំសូមយកឱកាសនេះ អំពាវនាវដល់បងប្អូនជនរួមជាតិ សូមអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៣ កក្កដា ខាងមុខនេះ ដើម្បីជ្រើសរើស គណបក្សនយោបាយ និងមេដឹកនាំប្រទេស ដែលបងប្អូនស្រឡាញ់ពេញចិត្ត»។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧៖០០ព្រឹក រហូតដល់ម៉ោង៣៖០០រសៀល ៕
