នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឲ្យទូតបារាំង ប្រើប្រាស់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្ម ក្នុងសង្គ្រាមលោកលើកទី១ រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ និងពិធីផ្សេងៗ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យស្ថានឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ប្រើប្រាស់វិមានវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ថ្ងៃបញ្ចប់សង្រ្គាមលោកលើកទី១ និងពិធីផ្សេងៗទៀត ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ជាមួយគ្នានេះខ្ញុំក៏បានផ្តល់ការអនុញ្ញាតជូនស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងទុកជាប្រយោជន៍ ក្នុងការប្រើប្រាស់វិមាននេះ ដើម្បីរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ថ្ងៃបញ្ចប់សង្រ្គាមលោកលើកទី១ និងពិធីផ្សេងៗទៀតផងដែរ»។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា តាមរយៈវិមានមួយនេះ លោក ហ្សាក់ ប៉ឺ ឡេ (J a cqu e s Pellet ) នឹងជួយទាក់ទាញភ្ញៀវទេសចររបស់បារាំង បានមកកាន់វិមានមួយនេះដើម្បីបានដាក់ផ្កាគោរពនូវវិញ្ញាណក្ខន្ធដល់វីវជនដែលបានបូជាជីវិតនៅក្នុងសង្គ្រាមលោកលើកទី១ នឹងដើម្បីបង្កើតនូវទំនាក់ទំនងល្អ រវាងប្រជាជនកម្ពុជា និងប្រជាជនបានរាំងផងដែរ ៕
