រថយន្តដឹកទំនិញធុនតូច បើកថយក្រោយបុកម៉ូតូកំពុងធ្វើដំណើរតាមផ្លូវ ពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញ៖ រថយន្តដឹកទំនិញធុនធតូចមួយគ្រឿង បើកថយក្រោយជ្រុលទៅបុកម៉ូតូកំពុងជិះតាមផ្លូវ ពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១ និង ៣០ នាទី ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ៩៩ ត្រង់ចំនុចជិតស្នាក់ការភូមិបឹងសាឡាង ស្ថិតក្នុងសង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះ មានឈ្មោះ អេងវី ភេទប្រុស អាយុ ២៤ ឆ្នាំ
បេីតាមប្រភពព័ត៍មាន បានឲ្យដឹងថា ដំបូងឡើយគេបានឃើញ បុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1H-1848 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៩៩ ទិសដៅពី ជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តដឹកទំនិញធុនតូចមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AC-8590 បើកបើកបរដោយបុរសម្នាក់មានឈ្មោះ រ៉ាន់ សារុម ភេទប្រុសអាយុ ២៤ ឆ្នាំស្នាក់នៅភូមិ ឈូកវ៉ា សង្កាត់ត្រាំងធ្នង់ បើកថយក្រោយ មិនបានប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានទាក់ទងទៅខាង ជំនាញចរាចរណ៍ ឲ្យចុះមកធ្វើការវាស់វែង រួចក៏ទុកពេលឱ្យភាគីទាំងពីរដោះស្រាយគ្នា ហើយភាគីទាំងពីរក៏បានព្រមព្រៀងសម្រួលគ្នាបញ្ចប់រឿងនៅនិងកន្លែង ៕
