នារដូវវស្សានេះ ខ្នងផ្សារនៃឧទ្យានជាតិជួរភ្នំក្រវាញ បានក្លាយជាទិសដៅដ៏ពេញនិយមសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ

ភ្នំពេញ៖ នារដូវវស្សានេះ ខ្នងផ្សារនៃឧទ្យានជាតិជួរភ្នំក្រវាញ បានក្លាយជាទិសដៅដ៏ពេញនិយមសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិជាមួយបទពិសោធន៍ផ្សងព្រេងជាមួយសហគមន៍ ការចំណាយពេលជាមួយធម្មជាតិដ៏ស្រស់បំព្រងអបជាមួយផ្កាព្រៃ អ័ព្ទជុំជិត និងអាកាសធាតុត្រជាក់នៅពេលយប់។
វាកាន់តែងាយស្រួលជាងមុន អ្នកទេសចរណ៍អាចធ្វើដំណើរពីក្រុងច្បារមន ប្រមាណជា៨៨គីឡូម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៤៤ ជាផ្លូវក្រាលកៅស៊ូ និងផ្លូវដីប្រមាណ ៣៥គីឡូម៉ែត្រ។ បន្ទាប់ទីដល់ស្នាក់ការបរិស្ថាន លោកអ្នកនឹងធ្វើដំណើរតាមគោយន្ត ដែលបើកបរដោយសហគមន៍ នឹងបន្តដំណើរថ្មើរជើងប្រមាណ៣ ទៅ៤ម៉ោងទៀតតាមផ្លូវថ្មីដែលមានធម្មជាតិតាមដងផ្លូវ។ តោះទៅលេងខ្នងផ្សារនារដូវដ៏ស្រស់ស្អាតនេះ៕
