ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងឈ្មោះ RI Na Perfect Cream Whitening Body Lotion គ្មានលេខប្រវេទន៍ពីក្រសួង

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានស្តីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងឈ្មោះ RI Na Perfect Cream Whitening Body Lotion គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។
ក្រសួងបញ្ជាក់ថា សូមជួយផ្តល់ព័ត៌មានមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងប្រសិនបើបងប្អូនបានស្គាល់ពីទីតាំងដែលកំពុងផ្សព្វផ្សាយលក់ផលិតផលខាងលើ៕

