សមាគមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ អំពាវនាវប្រជាពលរដ្ឋគ្រប់រូប ដែលមានសិទ្ធិបោះឆ្នោត ប្រើប្រាស់សិទ្ធិដ៏សំខាន់របស់ខ្លួន អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា

ភ្នំពេញ៖ សមាគមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានសិទ្ធិបោះឆ្នោត សូមប្រើប្រាស់សិទ្ធិដ៏សំខាន់របស់ខ្លួន អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយជ្រើសរើស គណបក្សនយោបាយមួយដែលខ្លួនពេញចិត្ត ដើម្បីបន្តរក្សាការពារសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍកាន់តែរីកចម្រើន។
ជាមួយគ្នានោះ សមាគមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ក៏បានអំពាវនាវសូមកុំចាញ់ឃោសនាអកុសលពីបុគ្គលអគតិមួយចំនួនតូច ដែលអាចនាំឱ្យមានទោសទណ្ឌ និងធ្វើឱ្យមានការរាំងស្ទះដល់ការអភិវឌ្ឍសង្គមជាតិរបស់ខ្លួន៕
