Eco Forum Global Guiyang ២០២៣ ចាប់ផ្តើមនៅភាគនិរតីនៃប្រទេសចិន

GUIYANG៖ វេទិកាសកលថ្នាក់ជាតិតែមួយគត់របស់ប្រទេសចិនដែលផ្តោតលើអរិយធម៌អេកូឡូស៊ី វេទិកាអេកូឡូស៊ីសកល Guiyang ២០២៣ បានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍នៅទីក្រុង Guiyang រដ្ឋធានីនៃខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន។
ព្រឹត្តិការណ៍ឆ្នាំនេះក្រោមប្រធានបទ «ការបន្តទំនើបកម្មនៃភាពសុខដុមរមនារវាងមនុស្សជាតិ និងធម្មជាតិ – ការលើកកម្ពស់ការអភិវឌ្ឍពណ៌បៃតង និងកាបូនទាប» ទាក់ទាញអ្នកចូលរួមជាង ២,៥០០នាក់ជាមួយនឹងសកម្មភាពទាំងអនឡាញ និងក្រៅបណ្តាញ។
វេទិការងដែលមានប្រធានបទ ការតាំងពិពណ៌លើបច្ចេកទេស ផលិតផល និងបច្ចេកវិទ្យាចុងក្រោយបំផុតនៅក្នុងឧស្សាហកម្មបៃតង និងកាបូនទាប ក៏ដូចជាសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មនឹងប្រព្រឹត្តទៅក្នុងអំឡុងពេលពីរថ្ងៃនៃព្រឹត្តិការណ៍នេះ។
ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនក្នុងឆ្នាំ២០០៩ វេទិកានេះបានកោះប្រជុំដោយជោគជ័យចំនួន ១១ វគ្គ។
ប្រភព៖ Xinhua
ប្រែសម្រួលដោយ៖ {ឡាយ លីហួ}
