**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

វៀតណាមប្រឈមមុខនឹងបញ្ហាក្នុងការឈានដល់ក្នុងការសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ច នៅឆ្នាំនេះ

វៀតណាម៖ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung បានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសវៀតណាមកំពុងប្រឈមមុខនឹងឧបសគ្គយ៉ាងតឹងរ៉ឹងក្នុងការសម្រេចបាននូវគោលដៅកំណើនពី ៦-៦.៥% នៅឆ្នាំនេះ ដោយសារតែមូលដ្ឋានទាបនៅក្នុងឆមាសទីមួយ។
លោក Nguyen Chi Dung បានឲ្យដឹងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលថា ដើម្បីឈានដល់កំណើន GDP ៦% សម្រាប់ពេញមួយឆ្នាំ សេដ្ឋកិច្ចត្រូវការពង្រីក ៨% នៅឆមាសទីពីរ។

លោកបានបន្ថែមថា ដើម្បីសម្រេចបាននូវអត្រាកំណើន ៦.៥% ការពង្រីក ៨.៩% ក្នុងរយៈពេលប្រាំមួយខែចុងក្រោយគឺត្រូវការជាចាំបាច់។

លោក Nguyen Chi Dung បានស្នើថា ស្ថាប័នរដ្ឋាភិបាល និងមូលដ្ឋាន ស្រាយចំណងដែលអាជីវកម្មកំពុងប្រឈម ដើម្បីជួយជំរុញការផលិត ការប្រើប្រាស់ និងការនាំចេញ។

លោកបានបន្ថែមថា អាជ្ញាធរចាំបាច់ត្រូវដោះស្រាយបញ្ហានៅក្នុងទីផ្សារអចលនទ្រព្យ ភាគហ៊ុន និងមូលបត្របំណុល ដើម្បីធ្វើឱ្យពួកគេក្លាយជាបណ្តាញដែលអាចទុកចិត្តបានសម្រាប់ការប្រមូលមូលធន។

លោក​បាន​បន្ត​ថា របប​ការិយាធិបតេយ្យ​ត្រូវ​តែ​កាត់​បន្ថយ ហើយ​បរិយាកាស​អាជីវកម្ម​ត្រូវ​បាន​កែ​លម្អ។

អង្គការអន្តរជាតិជាច្រើនបានបន្ទាបការព្យាករណ៍កំណើនរបស់ពួកគេសម្រាប់វៀតណាមនៅឆ្នាំនេះ។ មូលនិធិរូបិយវត្ថុអន្តរជាតិបានបន្ទាបការព្យាករណ៍របស់ខ្លួនពី ៥.៨% ទៅ ៤.៧% នៅក្នុងរបាយការណ៍កាលពីខែមុន។

យ៉ាង​ណា​មិញ សេដ្ឋកិច្ច​ហាក់​ដូច​ជា​ស្ទុះ​ងើប​ឡើង​វិញ​នៅ​ត្រី​មាស​ទី​ពីរ​នេះ​បើ​យោង​តាម​ក្រសួង​ផែនការ។

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ជាមធ្យមក្នុងរយៈពេលប្រាំមួយខែដំបូងគឺខ្ពស់ជាង ៣.៣៩% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយប្រទេសនេះបានគ្រប់គ្រងអតិរេកពាណិជ្ជកម្មចំនួន ១២.២ ពាន់លានដុល្លារ។

ការវិនិយោគបានកើនឡើង ៤.៧% ពីមួយឆ្នាំទៅមួយឆ្នាំ ដល់ ១.៣៥ quadrillion (៥៧ ពាន់លានដុល្លារ) ហើយការបញ្ចេញទុនវិនិយោគសាធារណៈឈានដល់ ៦៥ trillion VND ជិត ៣០.៥% នៃគោលដៅ។

សេវាកម្មដែលជាសសរស្តម្ភសំខាន់មួយក្នុងចំណោមសសរស្តម្ភទាំងបីនៃសេដ្ឋកិច្ចបានកើនឡើង ៦.៣% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយបានរួមចំណែកដល់កំណើន GDP ៨០% ។

ទោះជាយ៉ាងនេះក្តី នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានឲ្យដឹងថា ប្រទេសជាតិជួបប្រទះនឹងឧបសគ្គជាច្រើន។

កំណើនក្នុងរយៈពេលប្រាំមួយខែដំបូងគឺ ៣.៧២% ធៀបនឹងគោលដៅ ៦.២%។ រោងចក្រជាច្រើនប្រឈមមុខនឹងបញ្ហា ហើយកម្មករជាច្រើនបានបាត់បង់ការងារ។

ប្រហែល ២% នៃកម្មករនិយោជិតបានអត់ការងារធ្វើនៅក្នុងត្រីមាសទីពីរ ដែលភាគច្រើននៅទីក្រុងហាណូយ ហូជីមិញ Bac Giang និង Dong Nai។

ក្រសួងផែនការបានឲ្យដឹងថាក្រុមហ៊ុនជាច្រើនដែលត្រូវបានចុះខ្សោយដោយសារជំងឺរាតត្បាតឥឡូវនេះបានឈានដល់ការក្ស័យធន។

ប្រភព៖ Vnex Press

ប្រែសម្រួលដោយ៖ [ឡាយ លីហួ]

 

អត្ថបទដែលជាប់ទាក់ទង