**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍គ្រឹះនៃនីតិរដ្ឋធម្មនុញ្ញនិងនីតិរដ្ឋបាលខ្មែរ**រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ គម្រប់ព្រះជន្ម ៧១ យាងចូល ៧២ព្រះវស្សា**ឯកឧត្តម ស សុខា ដឹកនាំកិច្ចប្រជុំ និងសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងក្រុមកីឡាករបាល់ទះយុវជន ក្រោមអាយុ ២០ឆ្នាំ របស់ជម្រើសជាតិកម្ពុជា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភការព្យាបាលជំងឺមហារីកបេះដូងធ្ងន់ធ្ងរ ដល់លោកសាស្ត្រាចារ្យ សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងផ្តល់អាហារូបរណ៍ដល់កូនស្រីទាំងពីររបស់លោក**រដ្ឋបាលខេត្តកែប ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ គម្រប់ព្រះជន្ម ៧១ យាងចូល ៧២ព្រះវស្សា**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តចុះរៀបចំនិងដឹកនាំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពជូនមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត**គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤**សម្តេច សាយ ឈុំ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាក្រុមប្រឹក្សាសង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ**រដ្ឋបាលខេត្តតាកែវ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ គម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**សម្ដេចតេជោ ហ៊ុន សែន បង្ហោះរូបថតជាច្រើនសន្លឹក រួចពោលថា «ប្រហែល ៣ខែនេះខ្ញុំបានឃើញ រូបថតខ្ញុំជាច្រើនសន្លឹក សុទ្ធតែរូបថតដែលខ្ញុំមិនដែលបានឃើញ»**រដ្ឋបាលខេត្តរតនគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីថ្វាយព្រះពរ ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល៧២ ព្រះវស្សា**រដ្ឋបាលខេត្តព្រៃវែង រៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយ ព្រះមហាក្សត្រ គម្រប់ព្រះជន្ម ៧១ យាងចូល ៧២ព្រះវស្សា**ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា និងឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំអាស៊ាន ពិភាក្សាមធ្យោបាយនានា ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី**ឧត្តមមន្រ្តីអាស៊ានកម្ពុជា និងម៉ាឡេស៊ី ពិភាក្សាអំពីសហប្រតិបត្តិការអាស៊ាន និងគំនិតផ្តួចផ្តើមសម្រាប់ភាពជាប្រធានអាស៊ាន-ម៉ាឡេស៊ី នៅឆ្នាំ២០២៥**ឯកឧត្តម មែ ស៊ីថន ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ឧបនាយករដ្ឋមន្ត្រី នេត សាវឿនបានបញ្ជាក់ថា ការប្រើApp «NoDrug» ស្មើនឹងបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន**កម្ពុជារីករាយសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឆ្ពោះទៅសម្រេចបាននូវគោលដៅដ៏ថ្លៃថ្លាក្នុងវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា**ជនជាតិចិនម្នាក់ ដកកាំភ្លើងបាញ់មេឃមួយគ្រាប់ ផ្អើលទាំងកណ្តាលអធ្រាត្រ

ឯកអគ្គរដ្ឋទូតចិន ប្រចាំសហរដ្ឋអាមេរិក ប្រគល់លិខិតបញ្ជាក់ជូនលោកប្រធានាធិបតីអាមេរិក

បរទេស៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានទទួលយកលិខិតបញ្ជាក់របស់ឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំសហរដ្ឋអាមេរិក លោក Xie Feng នៅការិយាល័យ Oval Office នៃសេតវិមានក្នុងទីក្រុង Washington កាលពីថ្ងៃសុក្រ។

លោក Joe Biden បានស្វាគមន៍ លោក Xie Feng ចំពោះមុខតំណែងថ្មីរបស់លោក ហើយអ្នកទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងចិន-អាមេរិក នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតចិន។

លោក Xie Feng ដែលបានមកដល់សហរដ្ឋអាមេរិកកាលពីថ្ងៃទី២៣ ឧសភា បានឲ្យដឹងថា ការតែងតាំងលោកជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពទី១២ នៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅសហរដ្ឋអាមេរិក មានន័យសម្រាប់គាត់មិនត្រឹមតែកិត្តិយសប៉ុណ្ណោះទេ ថែមទាំងមានការទទួលខុសត្រូវដ៏ធំធេងផងដែរ។

លោកបានបន្តថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ លោកប្រធានាធិបតីចិន Xi Jinping និង លោកប្រធានាធិបតីអាមេរិក Joe Biden បានជួបប្រជុំគ្នាដោយជោគជ័យនៅកោះបាលី ហើយឈានដល់ការយោគយល់គ្នាសំខាន់ៗ។

ប្រទេសចិនអនុវត្តតាមគោលការណ៍ទាំងបីដែលលោកប្រធានាធិបតីចិន បានដាក់ចេញនោះគឺ ការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

បេសកជនបានសម្តែងក្តីសង្ឃឹមថាភាគីអាមេរិកនឹងធ្វើការជាមួយប្រទេសចិនក្នុងទិសដៅតែមួយ ធ្វើសកម្មភាពដោយស្មោះស្ម័គ្រលើការយោគយល់គ្នារវាងប្រធានាធិបតីទាំងពីរ និងស្វែងរកផ្លូវត្រឹមត្រូវសម្រាប់ប្រទេសទាំងពីរក្នុងការចុះសម្រុងគ្នាក្នុងយុគសម័យថ្មី។ ស្ថិរភាព និង​នាំ​ទំនាក់ទំនង​ចិន​-​អាមេរិក​ត្រឡប់​មក​រក​ផ្លូវត្រូវ​វិញ​។

ប្រភព៖ China Daily

ប្រែសម្រួលដោយ៖ [ឡាយ លីហួ]

អត្ថបទដែលជាប់ទាក់ទង