ជនជាតិចិនម្នាក់ ដកកាំភ្លើងបាញ់មេឃមួយគ្រាប់ ផ្អើលទាំងកណ្តាលអធ្រាត្រ

ភ្នំពេញ៖ ជនជាតិចិនម្នាក់បើករថយន្តមួយគ្រឿងពណ៌ខ្មៅ មកឈប់នៅមុខក្លោងទ្វារអគារ១កន្លែង រួចដកកាំភ្លើងខ្លីបាញ់១គ្រាប់ហើយបើករថយន្តចេញបាត់ដោយបន្សល់នៅគ្រាប់បន្ទុះដែលបាញ់រួចនៅលើផ្លូវបេតុងផ្អើលទាំងកណ្តាលអធ្រាត្រ។
ហេតុការបាញ់នេះបានកើតឡើង កាលពីវេលាម៉ោង ១២និង៥០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ទីតាំងកើតហេតុ ផ្លូវបេតុនៅខាងមុខច្រកចេញចូលនៃអគារ ផាកវេយ៍ ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ទោះជាយ៉ាងណាមិនមានអ្នកណាដឹងអំពីមូលហេតុពិតប្រាកដដែលជនជាតិចិនម្នាក់នេះ ដកកាំភ្លើងខ្លីបាញ់បែបនេះនោះទេ៕
