ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ភាពជាសមាជិកបក្សមានកាតព្វកិច្ចគឺត្រូវបោះឆ្នោតជូនបក្ស ហើយសកម្មជនបក្សត្រូវជួយការងារបក្ស ជួយបក្សឱ្យឈ្នះឆ្នោត

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា ប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណបក្ស នៃគណៈកម្មាធិការគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវិមាន៧មករា។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណចំពោះការស្ម័គ្រចិត្តចូលរួមរបស់សកម្មជនគណបក្សចំនួន ៣.០៧៦រូប ព្រមទាំងអបអរសាទរសមាជិកថ្មីទាំង ១.២៨៥រូបផងដែរ។
នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់បញ្ជាក់ថា ភាពជាសមាជិកបក្សមានកាតព្វកិច្ចគឺត្រូវបោះឆ្នោតជូនបក្ស ហើយសកម្មជនបក្សត្រូវជួយការងារបក្ស ជួយបក្សឱ្យឈ្នះឆ្នោត ជូនថ្នាក់ដឹកនាំតាមការចាត់តាំង ដែលការងារនេះ ត្រូវមានភាពវៃឆ្លាតក្នុងការងារមូលដ្ឋាន និងផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗតាមគ្រប់រូបភាព ដើម្បីទទួលបានជ័យជំនះជូនគណបក្ស។ គណបក្សមានគោលនយោបាយតែមួយ ដើម្បីប្រជាជន ដើម្បីយើងទាំងអស់គ្នា ដូច្នេះត្រូវមានសាមគ្គីភាព សហការគ្នាល្អ ចូលរួមជាមួយគ្នា និងជួយគ្នាទៅវិញទៅមក តាមរយៈវប្បធម៌ចែករំលែកទាំងកម្លាំង ធនធាន ការងារ និងចំណេះដឹង ៕
