ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលបេតុងកៅស៊ូ AC និងបុកគ្រឹះស្ថាបនាស្ពានបេតុងអាម៉េរ ២ខ្សែ តាមបណ្តោយមហាវិថី ឈុនគង់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលបេតុងកៅស៊ូ (កៅស៊ូ AC) ប្រវែង ៤,០០០ម៉ែត្រ ទទឹងលំហផ្លូវ ៥០ម៉ែត្រ និងបុកគ្រឹះស្ថាបនាស្ពានបេតុងអាម៉េរចំនួន ២ខ្សែ តាមបណ្តោយមហាវិថី ឈុនគង់ ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។
