សម្ដេចតេជោ ហ៊ុន សែន បង្ហាញ Tiktok ផ្លូវការ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនដែលនិយមចូលចិត្តលេងតិកតុក (Tiktok) ដើម្បីទទួលបានព័ត៌មានកាន់តែងាយស្រួល និងឆាប់រហ័ស ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺសូម follow/ like Tiktok ផ្លូវការសម្តេចតេជោដែលបានបេីកជាផ្លូវការកាលពីថ្ងៃទី ២៨ខែមិថុនា ឆ្នាំ២០២៣ តាមលីងនិងបាកូដ(link/barcode) ខាងក្រោម។
ក្រៅពីនោះបងប្អូនជនរួមជាតិក៏អាចភ្ជាប់បណ្តាញសង្គមផ្លូវការសម្តេចតេជោតាមរយៈ Telegram (https://t.me/spmhunsen) , Youtube (https://www.youtube.com/@hunsencambodia) , Instagram (https://instagram.com/hunsencambodia) , Facebook (https://www.facebook.com/hunsencambodia) និង Twitter (https://twitter.com/hunsencambodia) បានផងដែរ៕
