**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តម ពិត ចំណាន អំពាវនាវយុវជនបន្តចូលរួមលើកកម្ពស់ចលនាមនុស្សធម៌ និងដើរតួនាទីជាឆ្អឹងខ្នងរបស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

ភ្នំពេញ៖ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំយុវជន និងកីឡា រួមទាំងឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក សាកលវិទ្យាធិការ នាយកវិទ្យាស្ថាន ក្នុងនាមជាប្រធានកិត្តិយសក្លិបយុវជនកាកបាទក្រហមកម្ពុជា ជាទីប្រឹក្សាយុវជន នៃក្លឹបយុវជនតាមគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនសមាជិក-សមាជិកា យុវជនកាកបាទក្រហមកម្ពុជា តាមគ្រឹះស្ថានសិក្សា ក្នុងរាជធានីភ្នំពេញ ចំនួន ៧០៧នាក់ នាវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។

នាឱកាសជួបសំណេះសំណាលនោះឯកឧត្តម ពិត ចំណាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសន ប្រធានាកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើដល់សមាជិក-សមាជិកាយុវជនកាកបាទក្រហមកម្ពុជា ទាំងអស់ ដែលមានវត្តមាននាឱកាសនេះ។ ឯកឧត្តម ពិត ចំណាន បានឱ្យដឹងថាអស់រយៈពេល៣ឆ្នាំចុងក្រោយនេះ ក្នុងនាមសមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា សូមអបអរ និងមោទកភាពចំពោះ ជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងបេសកកម្មប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈយុទ្ធសាស្ត្រជាក់លាក់ការពារអាយុជីវិតប្រជាពលរដ្ឋ តាមរយៈការផ្គត់ផ្គង់វ៉ាក់សាំង បានគ្រប់គ្រាន់ និងជួយសម្រួលសេដ្ឋកិច្ចគ្រួសារ សង្គម តាមរយៈឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋដែល រងផលប៉ះពាល់ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។

លើសពីនេះទៅទៀត ភាពជោគជ័យរបស់រាជរដ្ឋាភិបាល ក៏មានច្រើនទៀតដូចជា ការធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង លើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនេះជាសមិទ្ធផលមួយដ៏ធំធេង ឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ដោយឡែកក្នុងឱកាសនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា ក៏សូមកោតសរសើរចំពោះគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ នៃគ្រឹះស្ថានឧត្តមសិក្សាទាំង៣ រួមមាន៖ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យវេស្ទើន ដែលតែងតែយកចិត្តទុកដាក់ចំពោះជីវភាព និងការសិក្សារបស់និស្សិត និងសមាជិក សមាជិកាយុវជនទាំងអស់ មិនទុកយុវជនណាម្នាក់ចោល ប្រកបដោយឆន្ទៈ និងស្មារតីចែករំលែកក្តីស្រឡាញ់ ក្នុងការជួយនិស្សិត សាស្ត្រាចារ្យ យុវជន និងអ្នកដែលមានជីវភាពខ្វះខាតក្នុងការរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានេះដែរ ឯកឧត្តម ពិត ចំណាន ក៏សូមថ្លែងនូវអំណរគុណ និងការកោតសរសើរ ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និង ក្រុមប្រឹក្សាភិបាល នៃបណ្តាញក្លឹបយុវជនកាកបាទក្រហមកម្ពុជា តាមគ្រឹះស្ថានឧត្តមសិក្សា ដែលជានិច្ចកាលលើកកម្ពស់តម្លៃនៃការអប់រំ និងបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងថែមទាំងបានបរិច្ចាគនូវធនធានដ៏សប្បុរសឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា គ្រប់កាលៈទេសៈ និងសូមក្មួយៗយុវជនបន្តសកម្មភាពមិត្តជួយមិត្ត មិត្តអប់រំមិត្ត ជាពិសេសធ្វើជានិស្សិត យុវជន ចិត្តធម៌បន្តទៀត ដើម្បីជួយជំរុញសកម្មភាពមនុស្សធម៌ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត បន្តថែរក្សា អនាម័យ បរិស្ថាន ក្នុងន័យលើកកម្ពស់សុខុមាលភាពក្នុងគ្រួសារ និងសង្គមជាតិ ជាពិសេសក្មួយៗ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីរួមចំណែកកសាងធនធានមនុស្សឱ្យមានសក្ដានុពល លើជំនាញដែលពាក់ព័ន្ធ នឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងសម័យបច្ចេកវិទ្យាដ៏ទំនើបជានាពេលខាងមុខ។ អ្វីដែលពិសេសទៀតនោះសូមបន្តថែរក្សាសន្តិភាព អរគុណសន្តិភាព និងរួមកម្លាំងគ្នា ដើម្បីអភិវឌ្ឍជាតិមាតុភូមិកម្ពុជា។

សូមបញ្ជាក់ថា សមាជិក សមាជិកា យុវជន កាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានសិក្សាទាំង៣ខាងលើសរុបចំនួន ៧០៧នាក់ ក្នុងម្នាក់!ទទួលបាន៖ មី ១កេស, ត្រី ១យួរ, សៀវភៅសរសេរ ១០ក្បាល និងថវិការមួយចំនួន។ ដោយឡែកនិស្សិតដែលខ្វះមធ្យោបាយធ្វើដំណើចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបានកង់ម្នាក់មួយបន្ថែមទៀតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង