**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ឯកឧត្តម គួច ចំរើន៖ រាជរដ្ឋាភិបាលមិនទុកឱ្យបងប្អូននៅដាច់ដោយឡែកនោះទេ ព្រមទាំងបានឈ្វេងយល់ពីសុខទុក្ខបងប្អូនបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យ នៅភោជនីយដ្ឋាន ឡេង ទ្រី ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមតំណាងរាស្ត្រ លោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលស្រុកព្រៃនប់ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

លោក អុី ធារិន អភិបាលស្រុកព្រៃនប់ បានរាយការណ៍ នៃការសម្រង់ស្ថិតិទិន្នន័យកាល ពីខែមីនា ឆ្នាំ២០២៣ ក្នុងស្រុកព្រៃនប់ មានទីតាំងប្រកបអាជីវកម្ម ផ្នែកសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យចំនួន ៣៩ទីតាំង ដែលមានមនុស្សសរុបចំនួន ៣៧១នាក់ កំពុងបំរើការងារនៅក្នុងឃុំទាំង១៥ នៃស្រុកព្រៃនប់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ជូនចំពោះបងប្អូនដែលបំរើការងារនៅទីនេះលើវិស័យសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ព្រោះការងារទាំងអស់សុទ្ធតែផ្តល់តម្លៃ និងអត្ថប្រយោជន៍ចំពោះអ្នកបំពេញការងារ ជាធនធានមានសក្តានុពលមួយចូលរួមចំណែកក្នុងវិស័យការងារទទួលបានប្រាក់បៀវត្ត ដើម្បីជួយលើកកម្ពស់គ្រួសារ និងជួយលើកកម្ពស់សេដ្ឋកិច្ចសង្គម នេះជាសេវាមួយដែលមិនអាចខ្វះបាន ការងាបានផ្តល់តម្លៃសម្រាប់មនុស្សគ្រប់ៗគ្នា។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា សម្តេចតេជោបានចង្អុលណែនាំឱ្យអាជ្ញាធរធ្វើការទំនាក់ទំនងជាមួយអ្នកបំរើការងារទេសចរណ៍មនុស្សពេញវ័យក្រៅប្រព័ន្ធ ហើយបងប្អូនមានសិទ្ធជ្រើសរើសសេរីភាព ហើយកម្ពុជាជាប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស អ្វីដែលខុសច្បាប់ គឺការប្រើប្រាស់ ឬជួញដូរគ្រឿងញឿន និងការប្រើបា្រស់អាវុធជាដើម។ រាជរដ្ឋាភិបាលមិនទុកឱ្យបងប្អូននៅដាច់ដោយឡែកនោះទេ ព្រមទាំងបានឈ្វេងយល់ពីសុខទុក្ខបងប្អូនបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យនៅស្រុកព្រៃនប់ ដើម្បីផ្សារភ្ជាប់ដោះស្រាយគោលនយោបាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននិវត្ត ព្រោះការទទួលបានប័ណ្ណ ប.ស.ស វាមានអត្ថប្រយោជន៍ក្នុងការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ការងារជាដើម សូមស្នើសុំថៅកែ និងម្ចាស់ទីតាំងទាំងអស់ ត្រូវធ្វើការចុះបញ្ជី និងសហការជាមួយមន្ទីរការងារ ដើម្បីឱ្យបុគ្គលិករបស់យើងទទួលបានប័ណ្ណ ប.ស.ស និងប្រាក់សោធន៍និវត្តដូចមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។ ចាប់ពីឆ្នាំ២០២៣ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ បានដាក់ចេញនូវគោលនយោបាយរបបសន្តិសុខសង្គមជូនបុគ្គលិករោងចក្រ សហគ្រាស និងបុគ្គលិកបំរើការងាក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធឱ្យទទួលបានប្រាក់សោធននិវត្ត ដើម្បីទទួលបានអត្ថប្រយោជនថែទាំងសុខភាព និងប្រាក់សោធននិវត្តនៅពេលយើងមានអាយុ ៦០ឆ្នាំ ទទួលបានប្រាក់សោធននិវត្ត តាមកម្រិតការងារដែលយើងបានធ្វើ ដើម្បីទាញយកអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម តាមអតីតភាពការងាររៀងៗខ្លួន។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា កម្ពុជារៀបចំប្រព័ន្ធប្រជាធិបតេយ្យ យើងបានរៀបចំការបោះឆ្នោត ៦ដងរួចមកហើយ ដែលប្រជាជនបានធ្វើការបោះឆ្នោតគាំទ្រសម្តេច តេជោ ដឹកនាំប្រទេសប្រកបដោយភាពរីកចម្រើន និងសេចក្តីសុខ សុភមង្គល ហើយលទ្ធផល នៃការបោះឆ្នោតបានផ្តល់អត្ថប្រយោជន៍ជូនបងប្អូនទាំងអស់គ្នា និងស្នើសុំឱ្យបងប្អូនទៅចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលពី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីគាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យក្នុងស្រុកព្រៃនប់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង