ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងចុះជួបសំណេះសំណាល សមាជិកសមាជិកា សហជីវិន សហជីវិនី សកម្មជនអ្នកគាំទ្រ ជាង៦០០នាក់ នៅខេត្តសៀមរាប

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងចុះជួប សំណេះសំណាល សមាជិកសមាជិកា សហជីវិន សហជីវិនី សកម្មជនអ្នកគាំទ្រ ចំនួន ជាង៦០០នាក់ នៅខេត្តសៀមរាប។
នាឱកាសនោះដែរ អង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានមានព្រះបន្ទូលអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ឱ្យបានគ្រប់ៗគ្នា។
ព្រះអង្គម្ចាស់ មានព្រះបន្ទូលថា សន្លឹកឆ្នោត១សន្លឹករបស់បងប្អូន ប្រជារាស្ត្រ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការសម្រេចជោគវាសនាប្រទេសជាតិ ជ្រើសរើសមេដឹកនាំ ដែលខ្លួនស្រឡាញ់ ដើម្បីដឹកនាំប្រទេសរីកចំរើន និងការអភិវឌ្ឍន៍៕
