ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបវេល អំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះនៅថ្ងៃទី២៣ កក្កដា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង បានអំអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទាំងអស់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ជាសម្គាល់។
ការអំពាវនាវរបស់ឯកឧត្ដមបែបនេះបានធ្វើឡើង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ ខណៈដែលឯកឧត្ដមអញ្ជើញប្រកាសបញ្ចូលសមាជិក សមាជិការថ្មីគណបក្សប្រជាជនកម្ពុជា ស្រុកបវេលចំនួន១៤១០នាក់។
ឯកឧត្ដមប្រធានក្រុមការងារ បានលើកឡើងដែរថា សន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូនពិតជាមានសារៈសំខាន់ណាស់ ពីព្រោះសន្លឹកឆ្នោតរបស់បងប្អូនអាចកំណត់ជោគវាសនារបស់ប្រទេសជាតិបាន ហើយក៏សូមអំពាវនាវឲ្យរក្សាសន្តិភាពដែលរកមកបានដោយលំបាកនេះឲ្យគង់វង្សតរៀងទៅ៕
