**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

មន្ត្រីកាកបាទក្រហមកម្ពុជា ចុះពិនិត្យការងារផ្សព្វផ្សាយពីចំណាកស្រុកប្រកបដោយសុវត្ថិភាព និងទប់ស្កាត់ការជួញដូរមនុស្ស នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ នៅថ្ងៃទី២១ ដល់ ២៣ខែតុលា ឆ្នាំ២០២៣នេះ លោក ម៉ម ដារ៉ូ អនុប្រធានការិយាល័យអប់រំមីន និងស្តារទំនាក់ទំនង រួមជាមួយក្រុមការងារ បានអមដំណើរប្រតិភូ អាយ.ស៊ី.អរ.ស៊ី ចុះពិនិត្យការងារអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការទប់ស្កាត់ការជួញដូរមនុស្ស និងសេវាកម្មស្តារទំនាក់ទំនងគ្រួសារ នៅតាមភូមិចំនួន៣ ក្នុងឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលមានប្រជាពលរដ្ឋចូលរួមសរុប ចំនួន៩០នាក់ ស្រី ៧២នាក់ ក្នុងនោះមកពីភូមិព្រៃរំដួលខាងជើង ៣០នាក់ ភូមិស្មាតលីង ៣០នាក់ និងភូមិបឹងស្តុក ៣០នាក់។

ជាលទ្ធផលទទួលបាន ក្រុមការងារបានមើលឃើញថា សកម្មភាពអប់រំផ្សព្វផ្សាយអំពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពរបស់អ្នកស្ម័គ្រចិត្តជូនដល់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើដោយលើកយកចំណុចសំខាន់ៗ ពីការចំណាកស្រុកដោយខុសច្បាប់ និងស្របច្បាប់ជូនដល់ប្រជាពលរដ្ឋដែលបានចូលរួមស្តាប់កាន់តែយល់ដឹងច្បាស់អំពីការធ្វើចំណាកស្រុក ដើម្បីឱ្យការធ្វើចំណាកស្រុករបស់ពួកគាត់ទទួលសុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅផងដែរ។ បន្ថែមលើនេះ ក្រុមការងារបានពន្យល់បន្ថែមអំពីនីតិវិធីនៅពេលដែលបងប្អូនធ្វើចំណាកស្រុកហើយត្រូវបានបាត់ដំណឹងឬព័ត៌មានពីក្រុមគ្រួសារ សូមបងប្អូនទំនាក់ទំនងមកកាកបាទក្រហមកម្ពុជា កាកបាទក្រហមអន្តរជាតិ ឬ ស្ថាបនពាក់ព័ន្ធនានា។

គួរំលឹកបន្ថែមថា ការចុះពិនិត្យសកម្មភាពរបស់មន្ត្រីនៅតាមសាខាគឺជាសកម្មភាពមួយដែលមានសារៈសំខាន់មិនអាចខ្វះបាន ដើម្បីជួយពង្រឹងការអនុវត្តសកម្មភាពការងារឱ្យកាន់តែប្រសើ និងទទួលបានលទ្ធផលតាមផែនការរំពឹងទុក។

លើសពីនេះ ក្រុមការងារបានសង្កេតឃើញថាការផ្សព្វផ្សាយនៅតាមខ្នងផ្ទះមិនទាន់អាចផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយទៅដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើចំណាកស្រុកនៅឡើយ ដូចនេះក្រុមការងារបានកំពុងសិក្សារៀបចំបើកវគ្គផ្សព្វផ្សាយពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ដល់ប្រជាប្រជាពលរដ្ឋដែលជាសិក្ខាកាមដែលកំពុងបណ្តុះបណ្តាលនៅតាមសាលារៀន និងក្រុមហ៊ុនដែលនាំពលករទៅធ្វើការនៅក្រៅប្រទេស ដើម្បីឱ្យចំគោលដៅ ដល់ប្រជាពលរដ្ឋត្រៀមចំណាកស្រុកឱ្យយល់ដឹងកាន់តែច្បាស់មុនពេលសម្រេចចិត្ត ធានាបានថាពួកគាត់ចំណាកស្រុកដោយស្របច្បាប់ និងមិនត្រូវបានចាញ់បោក ឬត្រូវបានជួញដូរជាដើម៕

អត្ថបទដែលជាប់ទាក់ទង