**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឆ្មាំការពារឆ្នេរសមុទ្រអាមេរិក បានបញ្ជាក់ថាមនុស្សទាំង ៥នាក់ ជិះលើនាវាមុជទឹកដែលបាត់ខ្លួន បានស្លាប់ទាំងអស់

វ៉ាស៊ីនតោន៖ ឆ្មាំឆ្នេរសមុទ្រអាមេរិក បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថានាវាមុជទឹកឯកជនមួយដែលបានបាត់ខ្លួនប៉ុន្មានថ្ងៃមកនេះ បានផ្ទុះ នៅក្បែរបំណែកនៃខ្មោចកប៉ាល់ Titanic ដោយបានផ្ដាច់ជីវិតមនុស្សនៅលើនាវាមុជទឹកនេះទាំង ៥នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក​ឧត្តម​នាវី​ត្រី​ John Mauger នៃឆ្មាំឆ្នេរសមុទ្រអាមេរិក បានបញ្ជាក់ថាយានរ៉ូបូតមុជទឹកដែលត្រូវបានដាក់ពង្រាយដោយ នាវាមួយគ្រឿងរបស់កាណាដា បានរកឃើញបំណែកកប៉ាល់នាវាមុជទឹក Titan កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) នៅក្បែរបំណែកខ្មោចកប៉ាល់ Titanic ក្នុងមហាសមុទ្រអាត្លង់ទិក ដែលនេះជាការបិទបញ្ចប់ការតាមស្វែងរកនាវាមុជទឹកអស់រយៈពេលជាង ៥ថ្ងៃមកនេះ។ ប៉ុន្តែ លោក John Mauger មិនបានបញ្ជាក់ថា សាកសពមនុស្សទាំង៥នាក់ មានសភាពបែបណានោះទេ ហើយក៏បានលម្អិតពីមូលហេតុដែលធ្វើឱ្យនាវាមុជទឹកនេះផ្ទុះនោះដែរ។
ជនរងគ្រោះទាំង៥នាក់ក្នុងនោះរួមមានលោក ស្ដុកតុន រ៉ាស (Stockton Rush) ជាអ្នកបើកនាវាមុជទឹក និងជាស្ថាបនិក រួមទាំងជានាយកប្រតិបត្តិក្រុមហ៊ុន OceanGate Expeditions ខណៈ៤នាក់ផ្សេងទៀត រួមមានមហាសេដ្ឋីអង់គ្លេស លោក ហាមីស ដាឌីង (Hamish Harding) អ្នកជំនួញប៉ាគីស្ថាន លោក សាស់ហ្សាដា ដាវូត (Shahzada Dawood) និងកូនប្រុសរបស់លោក ហើយអ្នកទាំង២ក៏ជាពលរដ្ឋអង់គ្លេសផងដែរ ព្រមទាំងអ្នកថតរូបនៅក្រោម មហាសមុទ្រដ៏ល្បីរបស់បារាំង លោក ប៉ូល ហិនរី ណាហ្សេអូឡេ (Paul-Henri Nargeolet) ដែលបានចុះទៅមើលខ្មោចកប៉ាល់ Titanic រាប់សិបដង។
គួរបញ្ជាក់ថា នាវាមុជទឹក Titan ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន OceanGate Expeditions បានបាត់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យសប្ដាហ៍ ក្រោយដាច់ការ ទំនាក់ទំនងជាមួយនាវាគាំទ្រនៅលើផ្ទៃទឹក នៅឯតំបន់ឆ្នេរភាគអាគ្នេយ៍នៃប្រទេសកាណាដា ខណៈកំពុងនាំភ្ញៀវទេសចរ ៤នាក់ ទៅទស្សនាបំណែកខ្មោច កប៉ាល់ Titanic។ បើតាមឆ្មាំឆ្នេរសមុទ្រអាមេរិកនាវាមុជទឹកនេះមានផ្ទុកអ្នកបើកបរម្នាក់ និងអ្នកដំណើរ៤នាក់ មានសមត្ថភាពអាចមុជទឹក ដោយមាន អ៊ុកហ្ស៉ីសែនបាន ៩៦ម៉ោង។
កប៉ាល់យក្ស Titanic បានលិចចូលសមុទ្រក្នុងឆ្នាំ១៩១២ អំឡុងការធ្វើដំណើរកម្សាន្តមួយ ក្រោយបុកទង្គិចទៅនឹងផ្ទះទឹកកក ដោយបណ្ដាលឱ្យមនុស្ស ច្រើនជាង ១,៥០០នាក់បានស្លាប់។

អត្ថបទដែលជាប់ទាក់ទង