ត្រដក់ធំជាប្រភេទសត្វជិតផុតពូជ នៅលើពិភពលោក តែមានវត្តមានពេញមួយឆ្នាំនៅកម្ពុជា

ភ្នំពេញ៖ ត្រដក់ធំ មានឈ្មោះវិទ្យាសាស្ត្រ Leptoptilos dubiusជាប្រភេទជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជាយើង ភាគច្រើនរស់នៅតាមតំបន់ព្រៃរនាម តំបន់ដីសើម និងព្រៃល្បោះ មានបន្ទាយពងកូនយ៉ាងធំ នៅតំបន់ព្រែកទាល់បឹងទន្លេសាប ដែលជាបន្ទាយពងកូនធំជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជា បន្ទាយពងកូនធំជាងគេទីពីរលើពិភពលោក។នេះបើយោងតាមការដកស្រង់ពីសៀវភៅកម្ពុជាមាតុភូមិខ្ញុំ។
ប្រភពបន្តថា ត្រដក់ធំវាមានបណ្តោយខ្លួនធំ ឆ្នូតបណ្ដោយកណ្ដាលផ្ទាំងស្លាបលើ ពណ៌ប្រផេះ មានរោមសនៅគល់ក និងថង់យាមមួយនៅករបស់វា។
ចំពោះចំណីរបស់វាមាន ត្រី កណ្តុរ កង្កែប ពពួកល្មូនជាដើម និងជួនកាលស៊ីសាកសព ឬគមរង់ផ្សេងៗ ហើយនៅរដូវពងកូន ពេលខ្លះវាចាប់កូនសត្វ ស្លាបដទៃស៊ីជាអាហារ៕
