ឯកឧត្តម ហ៊ុន ម៉ាណែត៖ យុវជនគ្រប់ស្រទាប់វណ្ណៈ សុទ្ធតែមានតួនាទីសំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិ ពិសេសដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានលើកឡើងថា យុវជនគ្រប់ស្រទាប់វណ្ណៈ មិនថាសិស្ស-និស្សិត ដែលកំពុងសិក្សា បញ្ចប់ការសិក្សា ឬកំពុង បំពេញការងារនោះទេ សុទ្ធតែមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល ជាពិសេសដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ដែលកម្ពុជានឹងក្លាយជាប្រទេសដែលមាន ចំណូលខ្ពស់។
ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន នាថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា យើងនឹងអាចសម្រេចចក្ខុវិស័យនេះបាន, ប្រសិនយុវជនយើង សុទ្ធតែជាមូលធនមនុស្សប្រកបដោយចំណេះដឹង, ចំណេះធ្វើ, ជំនាញ និង គំនិតច្នៃប្រឌិត ហើបូករួមនឹង ឧត្តមគតិស្នេហាជាតិ ៕

