អតីតយុទ្ធជនខេត្តកំពត បានទទួលការបំពាក់គ្រឿងឥស្សរិយយស

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ឧត្ដមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត បានអញ្ចើញជាអធិបតីភាព ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធ ស្រុកបន្ទាយមាស និង ស្រុកដងទង់ ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីគ្រួសារអតីតយុទ្ធជនស្រុកបន្ទាយមាសចំនួន ៤២៨គ្រួសារ ស្រុកដងទង់ចំនួន ៦២៤ គ្រួសារ។
ក្នុងឱកាសនោះដែរ ឧត្ដមសេនីយ៍ត្រី ហុក ចន្ថា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានសមាគម ឯកឧត្ដម នាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងអភិបានៃគណៈអភិបាលខេត្ត ដែលជាប្រធានកិតិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត ។ និងបានថ្លែងអំណអរគុណជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលកន្លងបានបូជាសាច់ស្រស់ ឈាមស្រស់ដើម្បី បុព្វហេតុជាតិ មាតុភូមិ និងបានរួមចំណែកនូវការអនុវត្តន៍យោបាយឈ្នះ ឈ្នះ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍន៍ដូចសព្វថ្ងៃ ។
ឧត្ដមសេនីយ៍ត្រី ហុក ចន្ថា បានគូសបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ សូមអញ្ជើញចូលរួមទៅបោះឆ្នាតឲ្យបានគ្រប់ៗគ្នា៕
