ភ្នំសំកុស ជាភ្នំខ្ពស់ទី២នៅប្រទេសកម្ពុជា

ភ្នំពេញ៖ ភ្នំសំកុស ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ដែលមានទីតាំងស្ថិតនៅភាគខាងលិចភ្នំក្រវ៉ាញ។
ភ្នំសំកុស ដែលមានកម្ពស់ ប្រមាណ ១.៧១៧ ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ ដែលមាន ដើមឈើធំៗ ផ្ទាំងថ្មធំៗ ប្រភេទសត្វព្រៃច្រើនប្រភេទនិង ជីវចម្រុះដ៏ស្រស់ស្អាត និងគួរអោយចាប់អារម្មណ៍ ហើយជាភ្នំខ្ពស់ទី២នៅប្រទេសកម្ពុជា។
យើងអាចធ្វើដំណើរប្រមាណ ១៣គីឡូម៉ែត្រ ពីរង្វង់ ប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ តាមផ្លូវកៅស៊ូដែលទើបសាងសង់រួចដែលឆ្ពោះទៅកាន់តំបន់អូរសោម៕
