**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រូវតែកម្ចាត់អ្នកនយោបាយជ្រុលនិយម ដែលប្រាប់បរទេសកុំឲ្យមកវិនិយោគ និងទិញផលិតផលកម្ពុជា

   ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាត្រូវតែកម្ចាត់អ្នកនយោបាយជ្រុលនិយម ដែលប្រាប់បរទេសកុំមកវិនិយោគ និងទិញផលិតផលរបស់កម្ពុជា។

សម្តេចតេជោ មានប្រសាសន៍ថាបែបនេះក្នុងឱកាសដែរ សម្តេច អញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកត្រាំកក់ និងស្រុកសំរោង ខេត្តតាកែវ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍បន្តថា ប្រទេសដទៃ ទោះបីជាប្រឆាំងគ្នា ក៏គេមិនសម្លាប់ប្រជាជនឯងនោះទេ គេទុកឱកាសឲ្យប្រជាជនមានឱកាស មានមុខរបរ និងមានការងារធ្វើ តាមរយៈការជំរុញបរទេសឲ្យមកវិនិយោគនៅក្នុងស្រុក។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីអតីតនាយករដ្ឋមន្ត្រីថៃ ២ នាក់បងប្អូន គេមិនដែលបាននិយាយមួយម៉ាត់ណាសោះ ទាមទារឲ្យបរទេសកៀបសង្កត់ ចំពោះនយោបាយ និងសេដ្ឋកិច្ចរបស់ថៃ។ ខុសពីអ្នកនយោបាយជ្រុលនិយមនៅកម្ពុជាយើង អ្នកខ្លះមានកូនធ្វើជាកម្មករដែរ តែបែរជាប្រាប់ឲ្យគេដាក់ទណ្ឌកម្មកម្ពុជា។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ជាក់ស្តែង ការងារដែលក្មួយៗបានសព្វថ្ងៃនេះ បានមកពីណា? មិនមែនបានមកពីក្រុមប្រឆាំងទេ គឺបានមកពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ការដឹកនាំរបស់រាជរដ្ឋាភិបាល​ របស់គណបក្សប្រជាជនកម្ពុជា។ ពួកប្រឆាំង បានត្រឹមតែទៅប្រាប់បរទេសកុំមកវិនិយោគនៅកម្ពុជា កុំមកទិញទំនិញពីកម្ពុជា​ និងសូមឲ្យដាក់ទណ្ឌកម្ម ចំពោះកម្ពុជា។ អញ្ចឹងយើងក៏កំពុងមានវិធានការ ឆ្លើយតបនឹងបញ្ហាទាំងឡាយ ឆ្លើយតបនឹងពួកជ្រុលនិយម។ នៅកម្ពុជា ត្រូវតែកម្ចាស់ចោលពួកជ្រុលនិយម ដែលបំផ្លាញជាតិសាសន៍ខ្លួ​នឯង»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវកម្មករ កម្មការិនីឱ្យរួមគ្នាថែរក្សាសុខសន្តិភាព ព្រោះបើគ្មានសុខសន្តិភាពអ្វីៗនឹងត្រូវបំផ្លាញ និងអំពាវនាវទៅកាន់កម្មករ និងថៅកែ នៅតាមរោងចក្ររួមគ្នាថែរក្សាភាពសុខសាន្តក្នុងរោងចក្រ។

សម្តេចតេជោ ហ៊ុន សែន ថែមទាំងបន្តប្រកាសអំពាវនាវឲ្យ កម្មករ កម្មការិនីទាំងអស់ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយជម្រើសដ៏ល្អរបស់បងប្អូនប្រជាពលរដ្ឋ គឺការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍ ៕

អត្ថបទដែលជាប់ទាក់ទង