**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ

ឯកឧត្ដម វ៉ាត់ ចំរើន ថ្កោលទោសយ៉ាងដាច់អហិង្ការ ចំពោះជនអគតិ ស ឡុងដេត ដែលនិយាយរិះគន់ការរៀបចំស៊ីហ្គេម ដោយគ្មានការពិត

ភ្នំពេញ៖ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMAPGOC) បានធ្វើការប្រតិកម្ម និងថ្កោលទោសយ៉ាងដាច់អហិង្ការ ចំពោះបុគ្គលឈ្មោះ ស ឡុងដេត ដែលធ្វើការរិះគន់ការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ ដោយគ្មានការពិត និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់ប្រទេសជាតិ ។

ប្រតិកម្មរបស់ឯកឧត្ដម វ៉ាត់ ចំរើន ធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានទម្លាយសារសំឡេងរបស់បុគ្គល ស ឡុងដេត នៅថ្ងៃទី១០ ខែមិថុនានេះ បន្ទាប់ពីបុគ្គលរូបនេះ បាននិយាយរិះគន់ពីការរៀបចំស៊ីហ្គេម ក្នុងកិច្ចប្រជុំមួយ កាលពីល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញ ។

ឯកឧត្ដម វ៉ាត់ ចំរើន បានលើកឡើងថា “ក្នុងនាមគណៈកម្មរៀបចំ សូមធ្វើការថ្កោលទោស ចំពោះមតិលើកឡើងរបស់បុគ្គលឈ្មោះ ស ឡុងដេត ដែលនិយាយបំភ្លៃពីការពិត អ្វីដែលស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទទួលបានជោគជ័យយ៉ាងពិតប្រាកដ ហើយមានការគាំទ្រពីប្រជាពលរដ្ឋទាំងអស់ ។ វាគឺជាមតិអគតិមួយ ដែលបំពុលបរិយាកាសសង្គម មិនស្គាល់ពីតម្លៃរបស់ជាតិ និងអន្ដរជាតិ។ ប្រជាពលរដ្ឋរាប់លាននាក់ទូទាំងប្រទេស ក៏ដូចជាអ្នកទស្សនានៅក្រៅប្រទេស និងពិភពលោក ដែលបានតាមដានតាមរយៈបណ្ដាញសង្គម(TikTok) មានចំនួន ២៦ពាន់លាននាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភាពអស្ចារ្យ នៃព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ផ្ទុយពីជនម្នាក់នេះ ដែលមានគំនិតអគតិ មិនស័ក្ដិសមនឹងរស់នៅក្នុងសង្គមកម្ពុជានោះទេ”។

ឯកឧត្ដម វ៉ាត់ ចំរើនបន្ថែមថា ក្នុងនាមប្រជាពលរដ្ឋម្នាក់ ក៏ដូចជាក្នុងនាមអ្នកចូលរួមចំណែក ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អាហិង្ការ ចំពោះការបញ្ចេញបែបអគតិរបស់បុគ្គលនេះ(ស ឡុងដេត) ដែលនិយាយកេងចំណេញនយោបាយ ដោយគ្មានការពិត ដល់ពិសពុល និងអគតិបំផុត ដែលប្រជាពលរដ្ឋទាំងអស់គ្នា មិនអាចទទួលយកបាន ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់ ដែលបានចូលរួមទស្សនា និងគាំទ្រការប្រកួត ពិសេសអ្នកទស្សនារាប់ម៉ឺន រាប់លាននាក់ ដែលបានទស្សនាផ្ទាល់ ក៏ដូចជាទស្សនា តាមរយៈការផ្សាយបន្ដផ្ទាល់ ដែលបានឃើញភាពអស្ចារ្យក្នុងពិធីបើក-បិទ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ត្រូវរួមគ្នាថ្កោលទោសយ៉ាងដាច់អហិង្ការ ចំពោះជនម្នាក់នេះ ដែលមានគំនិតអគតិ ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា ។ យើងត្រូវបំផ្លាញមនុស្សម្នាក់ ដែលបំផ្លាញជាតិ ក្បត់ជាតិ ជាជាងឲ្យបុគ្គលនេះបំផ្លាញជាតិ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា គឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានបញ្ចប់ដោយជោគជ័យ និងអស្ចារ្យបំផុត ដែលទទួលបានការកោតសរសើរមិនដាច់ពីមាត់ ពីប្រជាពលរដ្ឋរាប់លាននាក់ ទាំងនៅកម្ពុជា ក្នុងតំបន់ និងនៅលើពិភពលោក ដែលមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះការរៀបចំបានយ៉ាងល្អរបស់ម្ចាស់ផ្ទះកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការដឹកនាំផ្ទាល់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC-CAMAPGOC ក៏ដូចជាការណែនាំចង្អុលបង្ហាញជាប់ជាប្រចាំរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC-CAMAPGOC ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង