**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ

ឯកឧត្តម វេង សាខុន ណែនាំដល់សមាជិកយុវជនបក្សថ្មីទាំង ៣,៤១៧នាក់ ត្រូវដឹងគុណវិរៈភាព និងការលះបង់របស់សម្តេចតេជោប្រធានគណបក្ស ដើម្បីបុព្វហេតុប្រទេសជាតិ និងសុខសន្តិភាពសម្រាប់ប្រជាជនយើង

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្ត​កំពង់ចាម នាសៀលថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកយុវជនបក្សថ្មីសរុបចំនួន ៣,៤១៧នាក់ មកពីឃុំទ្រាន ឃុំរអាង ឃុំគៀនជ្រៃ ឃុំអំពិល និងឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្នុងឱកាសនោះដែរ ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ណែនាំដល់សមាជិកយុវជនបក្សថ្មីទាំង ៣,៤១៧នាក់ ត្រូវដឹងគុណវិរៈភាព និងការលះបង់ដ៏ធំធេងបំផុតរបស់សម្តេចតេជោ ប្រធានគណបក្ស ដើម្បីបុព្វហេតុប្រទេសជាតិ និងសុខសន្តិភាពសម្រាប់ប្រជាជនយើង។ សមាជិកយើងទាំងអស់ត្រូវរួមគ្នារក្សាម្លប់សន្តិភាពនេះឱ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ ព្រោះថាមានសុខសន្តិភាពទើបមានការអភិវឌ្ឍ មានការរីកចម្រើន មានសុខសន្តិភាព ស្ថេរភាពសង្គម ទើបប្រជាជនយើងអាចរស់នៅជុំគ្រួសារដោយកក់ក្តៅ មានសិទ្ធសេរីភាពពេញលេញ។ ហេតុនេះ យើងទាំងអស់គ្នាត្រូវបន្តគាំទ្រសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

មុននឹងបញ្ចប់ ឯកឧត្តម វេង សាខុន ក៏បានអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ទាំងកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួនរបស់ក្រុមការងារគណបក្សទាំងអស់ដែលបានចុះជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទាំងស្រុក​កំពង់សៀម ខេត្តកំពង់ចាម។ ឯកឧត្តមសង្ឃឹម និងជឿជាក់ថាក្រុមការងារនឹងបន្តសកម្មភាពដ៏សកម្មនេះ ដើម្បីប្រជាពលរដ្ឋយើង ៕

អត្ថបទដែលជាប់ទាក់ទង