សម្តេចតេជោ អំពាវនាវដឲ្យពលរដ្ឋ ដែលត្រូវម្ចាស់បុរីរឹបអូសផ្ទះ ទាក់ទងទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានម្ចាស់បុរីរឹបអូសផ្ទះ សូមទាក់ទងទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។
ក្នុងឱកាសអញ្ជើញបន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ទៀត នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំប្រគល់ការងារនេះឲ្យ សុខចិន្តា តើមនុស្សប៉ុន្មាននាក់ត្រូវបានគេរឹបអូសផ្ទះ ហើយម្នាក់ៗត្រូវបង់ឲ្យគេប៉ុន្មានរួចហើយគេរឹបអូស ឥឡូវសុំអញ្ជើញទៅទីស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទំនាក់ទំនងគ្នាងាយស្រួល ខ្ញុំគាន់តែចង់ដឹងតួលេខនេះ ហើយបុរីណាខ្លះដែលបានរឹបអូស អីចឹងយើងពិនិត្យមើល»។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មានអាស័យដ្ឋាន នៅខាងកើតជាប់វត្តភ្នំ ដែលអាចទាក់ទងតាមលេខទូរស័ព្ទ៖ ០៩២ ២២៥ ៣៣៣, ០១២ ២៣៩ ១៩០, ០១១ ៧១១ ៩៧៩ ៕
