ប្រធានាធិបតីអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចំនួនបីនៅអាមេរិកឡាទីននៅសប្តាហ៍ក្រោយ

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA របស់អ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃពុធថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi នឹងបំពេញទស្សនកិច្ចនៅប្រទេសគុយបា នីការ៉ាហ្គា និងវេណេស៊ុយអេឡានៅសប្តាហ៍ក្រោយនេះ ដោយបន្ថែមថា ដំណើរទស្សនកិច្ចនាពេលខាងមុខគឺផ្តើមចេញពីការអញ្ជើញពីប្រធានាធិបតីនៃប្រទេសនីមួយៗនៃទ្វីបអាមេរិកឡាទីន។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានឲ្យដឹងថា ឯកសារដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងត្រូវបានចុះហត្ថលេខារវាងប្រទេសអ៊ីរ៉ង់ និងប្រទេសទាំងបីក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក Ebrahim Raisi ដោយលើកឡើងពីបញ្ហាសេដ្ឋកិច្ច នយោបាយ និងវិទ្យាសាស្ត្រ ប៉ុន្តែដោយមិនមានការបញ្ជាក់លម្អិតបន្ថែមនោះទេ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានបន្តថា លោក Ebrahim Raisi នឹងចាកចេញពីទីក្រុង Tehran នៅថ្ងៃទី ១១ ខែមិថុនា។
ដំណើរទស្សនកិច្ចបីប្រទេសនឹងផ្តល់ពេលឱ្យលោក Ebrahim Raisi ប្រឈមមុខជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ចំនួនបី ដែលម្នាក់ៗដឹកនាំរដ្ឋាភិបាលឆ្វេងនិយមដែលត្រូវបានគេចោទប្រកាន់ដោយអ្នករិះគន់ពីការរំលោភសិទ្ធិមនុស្ស។
ប្រទេសអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា គឺជាសមាជិកនៃអង្គការនៃប្រទេសនាំចេញប្រេង (OPEC)។
ប្រភព៖ Reuters
ប្រែសម្រួលដោយ៖ [ឡាយ លីហួ]
