នគរបាលស្រុកមោងឫស្សី ឃាត់ខ្លួនមុខសញ្ញាលួចទ្រព្យសម្បត្តិអ្នកដទៃម្នាក់ អនុវត្តតាមច្បាប់

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន១នាក់ ជាមុខសញ្ញាលួចទ្រព្យសម្បត្តិអ្នកដទៃម្នាក់។
សូមរំលឹកថា កាលពីថ្ងៃទី៧ខែមិថុនាឆ្នាំ២០២៣ វេលាម៉ោង០៧និង០០នាទីព្រឹក អធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះចំនួន២នាក់៖
១-ឈ្មោះ ឡុង ម៉ាឡា ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ថាបានបាត់ទូរស័ព្ទដៃ០១គ្រឿងម៉ាក oppo ពណ៌ក្រហម១គ្រឿងប្រាក់ដុល្លាអាមេរិកចំនួនលា១០០ ដុល្លាប្រាក់រៀល២២ម៉ឺនរៀល កាល ពីថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៣ វេលា ម៉ោង២និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៣ ចំណុចភូមិរ៉ា ឃុំមោង ស្រុកមោង ឫស្សី ខេត្តបាត់ដំបងដោយត្រូវជនសង័្សយលួចយក។
២-ជនរងគ្រោះឈ្មោះ ឯម សុម៉ាលី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បាត់បង់ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកvivo ពណ៌ត្រួយចេក កាលពី យប់ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២៣ វេ លាម៉ោង១និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ខែមិថុនាឆ្នាំ២ ០២៣ ចំណុចភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយជនសង័្សយលួចយក។
ទទួលបានពាក្យបណ្តឹងនេះលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន១នាក់ឈ្មោះផលសុភាក់ ហៅជ្រូកភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងដកហូតបានទូរស័ព្ទដៃចំនួន០២គ្រឿង ដែលជារបស់ជនរងគ្រោះ ឃាត់ខ្លួនបាននៅចំណុចក្រុមទី០៧ ភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី វេលាម៉ោង០៩និង៤០នាទីព្រឹក នាថ្ងៃទី០៧ ខែ មិថុនាឆ្នាំ២០២៣។
ចំពោះទូរស័ព្ទដៃចំនួន២គ្រឿងត្រូវបានប្រគល់ជូនម្ចាស់វិញ រីឯជនសង័្សយត្រូវបានឃាត់ខ្លួនរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តទោសតាមផ្លូវច្បាប់៕
