នាយករដ្ឋមន្ត្រី៖ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ របស់ចិន មិនបានរារាំងដល់ការអភិវឌ្ឍន៍ប្រទេសណាមួយឡើយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន មិនបានរារាំងដល់ការអភិវឌ្ឍ របស់ប្រទេសណាមួយនោះឡើយ ។
ក្នុងឱកាសអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នាថ្ងៃទី៧ មិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «កម្ពុជាមិនមានការស្ទាក់ស្ទើរជាមួយការគាំទ្រ ហើយគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ទាក់ទិនជាមួយការអភិវឌ្ឍដោយមិនទុកប្រទេសណាមួយជាសត្រូវទេ ហើយក៏មិនរារាំងប្រទេសណាមួយអភិវឌ្ឍន៍នោះដែរ ប៉ុន្ដែផ្ទុយទៅវិញបានផ្ដល់នូវផលប្រយោជន៍សម្រាប់យើង។ ខ្ញុំនៅចាំច្បាស់ណាស់ ការប្រជុំលើកទី១ នៅឆ្នាំ២០១៣ ដែលប្រធានាធិបតី ស៉ី ជីនពីង បានប្រកាសក្នុងអង្គប្រជុំ មានទំហំ៣០ពាន់លានដុល្លារ ដែលជាការចាប់ផ្ដើមគម្រោងខ្សែក្រវាត់ និងផ្លូវ» ៕
