សហគមន៍តំបន់ការពារធម្មជាតិព្រៃក្តា នៃដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងស្រុកជាំក្សាន្ត កំពុងមានជីវភាពធូរធារ ដោយទទួលបានចំណូលជាធម្យម ជាង ១៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ តាមរយៈការចិញ្ចឹមគោ

ភ្នំពេញ៖ លោក សី សេត ប្រធានសហគមន៍តំបន់ការពារធម្មជាតិព្រៃក្តា ខេត្តព្រះវិហារ បានឱ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិព្រៃក្តា នៃដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំពុងមានជីវភាពធូរធារ ដោយទទួលបានចំណូលជាធម្យម ជាង ១៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ តាមរយៈការចិញ្ចឹមគោ។
លោកបានលើកឡើងបែបនេះ ក្នុងវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ «ការរៀបចំសហគមន៍តំបន់ការពារធម្មជាតិ នៅតំបន់អារ៉ែង » និង «ពង្រឹងសេវាកម្ម និងផលិតផលសហគមន៍ ដើម្បីជំរុញការនាំចេញនៅនឹងកន្លែង» ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងបរិស្ថាននៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។
លោកប្រធានសហគមន៍បានបញ្ជាក់ថា ក្នុងសហគមន៍តំបន់ការពារធម្មជាតិព្រៃក្តា មាន១០៥គ្រួសារ មានគោសរុប ១២៤៦ក្បាល ក្នុងនោះគ្រួសារមានគោតិចបំផុតពី ៤ទៅ៥ក្បាល និង គ្រួសារមានគោច្រើនបំផុតពី ២០-៣០ក្បាល៕
