**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី

សម្ដេចតេជោ ដាក់បទបញ្ជាដាច់ណាត់ឱ្យអាជ្ញាធរដែនដីទប់ស្កាត់ការកាប់ទន្ទ្រានព្រៃ ការរំលោភយកដីរដ្ឋ

ភ្នំពេញ៖ ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី នាព្រឹកថ្ងៃទី៦ ខែមិថុនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបញ្ជាដាច់ណាត់ឱ្យក្រសួងបរិស្ថាន ក្រសួងកសិកម្ម ពិសេសអាជ្ញាធរដែនដីត្រូវសហការចុះបង្ក្រាបទប់ស្កាត់បទល្មើសកាប់ទន្ទ្រានព្រៃឈើ ការរំលោភយកដីរដ្ឋ ឬរំលោភយកដីអ្នកដទៃឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ទោះបីជិតដល់ពេលបោះឆ្នោតក៏ដោយ។

សម្ដេចតេជោបានសង្កត់ធ្ងន់ថា ឱ្យតែជិតដល់ពេលបោះឆ្នោត គឺតែងតែកើតមានអំពើលួចកាប់ព្រៃឈើ ទន្ទ្រានយកដីរដ្ឋ ប៉ុន្តែអាណត្តិនេះមិនត្រូវថ្នាក់ថ្នមដើម្បការពារសន្លឹកឆ្នោតនោះឡើយ ពោលគឺត្រូវការពារធនធានធម្មជាតិ ព្រៃឈើ និងការពារសណ្ដាប់ធ្នាប់សង្គមជាចាំបាច់។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ឱ្យតែដល់រដូវបោះឆ្នោតមកដល់ គឺតែងតែមានការកាប់ទន្ទ្រានព្រៃ ការរំលោភយកដីរដ្ឋ ឬចាប់យកដីគេឯង ពីសំណាក់ជនខិលខូច ឱកាសនិយម ឬក្រុមអ្នកមានលុយ មានអំណាច។

សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «ឥឡូវកាប់ច្រើននៅខេត្តពោធិ៍សាត់ យប់មិញចៅហ្វាយខេត្តបានបញ្ជូនរឿងនេះមកខ្ញុំ។ មានខេត្តមួយចំនួនទៀតក៏បានបញ្ជូនព័ត៌មានមកថា មានក្រុមខ្លះកាប់ព្រៃយកដី ហើយបើកាលណាយើងធ្វើសកម្មភាពចុះបង្ក្រាប គឺគេថតយកទៅបំផ្លាញយើងក្នុងពេលឃោសនាបោះឆ្នោត»។

សម្ដេចតេជោបានបន្តថា អ្នកមានលុយ និងអ្នកមានអំណាចមួយចំនួន ក៏ចូលរួមប្រព្រឹត្តអំពើខុសច្បាប់ទាំងនោះដែរ ដោយពួកគេជួលមនុស្សឱ្យទៅកាប់ព្រៃយកដី រួចហើយយកឈ្មោះប្រជាជនទៅពាំង ដល់ពេលរាជរដ្ឋាភិបាលធ្វើសម្បទានដីឱ្យប្រជាជន បែរជាដីធ្លីទាំងនោះក្លាយជាកម្មសិទ្ធិរបស់ពួកអ្នកមានលុយទៅវិញ។

ឆ្លើយតបនឹងបញ្ហានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់អភិបាលខេត្ត និងកម្លាំងសមត្ថកិច្ចត្រូវសហការទប់ស្កាត់បទល្មើសទាំងនោះឱ្យមានប្រសិទ្ធភាព កុំឱ្យបញ្ហាបទល្មើសកើតមានដដែលជាដដែល៕

អត្ថបទដែលជាប់ទាក់ទង