ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ ព្រឹទ្ធសភា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា(គណៈកម្មការទី៣) នាព្រឹកថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៅសាលប្រជុំគណៈកម្មការទី៣ អគារ F វិមានព្រឹទ្ធសភា។
ក្រោយពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើខ្លឹមសាររួមនៃសេចក្តីព្រាងក្រមនេះរួចមក ជាលទ្ធផល គណៈកម្មការបានអនុម័តយល់ព្រមចំនួន៥សម្លេង នៃចំនួនសមាជិកគណៈកម្មការទាំងមូល ទទួលយកសេចក្ដីព្រាងក្រមនេះទាំងស្រុងដោយឥតកែប្រែ ដើម្បីលើកយកទៅពិនិត្យ និងពិភាក្សាជាមួយតំណាងរាជរដ្ឋាភិបាល ៕
