**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស

សម្តេច ហេង សំរិន៖ ជាង៤០ឆ្នាំនេះ ក្រោមម្លប់សនិ្តភាព ពលរដ្ឋខ្មែរពិតជាមានមោទនភាព ចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្តជាច្រើន ដែលបក្សប្រជាជនផ្តល់ជូន

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ក្រោមម្លប់សនិ្តភាពពេញលេញ ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្តជាច្រើនឥតគណនា ដែលគណបក្សប្រជាជនកម្ពុជាបានកសាង ថែរក្សា និងផ្តល់ជូនប្រជាពលរដ្ឋ។

ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តបុទុមព្រឹក្ស (ហៅវត្តពពេល)ស្ថិតក្នុងភូមិពពេល ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចចអគ្គមហាពញាចក្រី ហេង សំរិន លើកឡើងថា គណបក្សប្រជាជនកម្ពុជាបានខិតខំស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លិចបំផ្លាញ ញាំញី ដោយសារសង្គ្រាមដ៏រ៉ាំរ៉ៃអស់ជាច្រើនទស្សវត្សរ៍ ឱ្យក្លាយជាទឹកដីមួយដែលពោរពេញដោយសុខសន្តិភាព ស្ថិរភាព និងមានការរីកចម្រើនឥតឈប់ឈរ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។

សម្តេចបានគូសបញ្ជាក់ថា គិតមកដល់សព្វថ្ងៃនេះ ក្រៅពីហេដ្ឋារចនាសម្ពន្ធរូបវន្តសំខាន់ៗរួមមាន៖ ផ្លូវ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ និងអាគារធំៗ និងខ្ពស់ៗ បាននិងកំពុងរីកស្គុះស្គាយពាសពេញផ្ទៃប្រទេស គណបក្សប្រជាជនកម្ពុជា សម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តជាច្រើន ហើយមួយក្នុងចំណោមសមិទ្ធផលទាំងនោះ ការទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍អាចវិលត្រឡប់មកវិញបាន និងការពារការរស់ឡើងវិញរបស់ជាតិនិងប្រជាជន។

ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានលើកឡើងពីសមិទ្ធផលថ្មីដ៏សំខាន់ផ្សេងទៀត ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននាំមកជួនជាតិនិងប្រជាពលរដ្ឋ ដូចជាជោគជ័យនៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩ ការ ស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីជំងឺរាតត្បាតនេះ។ នៅក្នុងនោះក៍មានជោគជ័យរបស់សភាកម្ពុជា នៅក្នុងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា របស់រាជរដ្ឋាភិបាលនិងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ប្រកដោយមោទនភាពជាទីបំផុតនៅក្នុងប្រវត្តិសាស្រ្ត៦៤ឆ្នាំមកនេះ។ពិសេសបានបង្ហាញឱ្យពិភពលោកឃើញថា “កម្ពុជាជាប្រទេសតូច តែមានបេះដូងធំទូលាយ”។ “កីឡារស់ក្នុងសន្តិភាព”  យើងបានបង្ហាញឱ្យពិភពលោកឃើញថា “ការប្រកួតកីឡា គឺលើសពីការឈ្នះ និងចាញ់”។ កីឡា គឺបណ្តុះនូវស្មារតី មិត្តភាព សាមគ្គីភាព ក្នុងសហគមន៍។

សម្តេចប្រធានរដ្ឋសភាបានបន្តទៀតថា គណបក្សប្រជាជនកម្ពុជាជាគណបក្សដែលមានមគ្គុទេសឆ្នើមក្នុងការដឹកនាំនាវាកម្ពុជាឱ្យសម្រេចបាននូវសុខសន្តិភាព វិបុលភាព ការបង្រួបបង្រួមជាតិ ដោយបានបញ្ចប់សង្គ្រាមស៊ីវិលជាស្ថាពរ តាមរយៈនយោបាយឈ្នះឈ្នះ នាឆ្នាំ ១៩៩៨ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ឈានឆ្ពោះទៅសម្រេចគោលដៅរបស់ខ្លួនក្នុងការធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍ជឿនលឿននាឆ្នាំ២០៥០ខាងមុខ។ គណបក្សប្រជាជនកម្ពុជាប្តេជ្ញាយ៉ាងមុតមាំថា នឹងបន្តពង្រឹងនូវសាមគ្គីភាពប្រជាជាតិទាំងមូល ដោយមិនបែងចែកនិន្នាការនយោបាយ ភេទ ជំនឿ សាសនា ដើមកំណើតជាតិសាសន៍ និងឋានៈក្នុងសង្គម គឺដើម្បីថែរក្សា និងពង្រីករាល់សមិទ្ធផលនានា ធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ វិបុលភាព និងការអភិវឌ្ឍ សំដៅកសាងនិងការពារមាតុភូមិឱ្យកាន់តែរីកចម្រើនរុងរឿងតទៅមុខថែមទៀត។

សម្តេចបានលើកទឹកចិត្តដល់ព្រះសង្ឃគ្រប់ព្រះអង្គ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ រួមគ្នាថែរក្សាការពារសមិទ្ធផលដ៏ថ្លៃថ្លានេះឱ្យបានគង់វង្ស ស្ថិតស្ថិរក្នុងព្រះពុទ្ធសាសនា និងសង្គមយើង និងរក្សាបានកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ ពិសេសបានអំពាវនាវឱ្យពលរដ្ឋបន្តចូលរួមថែរក្សាសុខសន្តិភាព សុវត្ថិភាពសង្គមដើម្បីទទួលបានឱកាសអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង