**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ**វិចារណកថា៖ ពីយុទ្ធនាការសិស្សសាលា ទៅជាចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ**រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ ចំនួន១០០០គ្រួសារ**កម្លាំងជំនាញបំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ

ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ទទួលសៀវភៅម្ហូប «សោយ-មរតករសជាតិពីព្រះរាជដំណាក់ខ្មែរ» ពីចុងភៅដ៏ល្បីឈ្មោះអ្នកស្រី រស់ រតនៈ

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលសៀវភៅម្ហូប «សោយ-មរតករសជាតិពីព្រះរាជដំណាក់ខ្មែរ» ពីចុងភៅដ៏ ល្បីឈ្មោះ អ្នកស្រី រស់ រតនៈ ហៅ ចុងភៅ ណាក់

ក្នុងឱកាសអញ្ជើញចូលជូបសំដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ អ្នកស្រី រស់ រតនៈ ចុងភៅល្បីឈ្មោះលំដាប់ខ្ពស់នៅកម្ពុជា បាននាំយកនូវសៀវភៅម្ហូប «សោយ – មរតករសជាតិពីព្រះរាជដំណាក់ខ្មែរ» មកជូន ឯកឧត្តម រដ្ឋមន្រ្តី បានដឹង និងស្គាល់មុខម្ហូបប្លែកៗ និងមានរសជាតិពិសេស ។

តាមការបញ្ជាក់របស់ចុងភៅល្បីឈ្មោះ អ្នកស្រី រស់ រតនៈ ហៅ ចុងភៅ ណាក់ បានអោយដឹងថា ការចងក្រងសៀវភៅម្ហូប «សោយ – មរតករសជាតិពីព្រះរាជដំណាក់ខ្មែរ» គឺជាការងារកើត ចេញពីក្តីស្រឡាញ់ដែលបានចំណាយពេល ៤ ឆ្នាំក្នុងការបង្កើតសៀវភៅដ៏អស្ចារ្យនេះឡើងដែលបង្ហាញពីភាពសម្បូរបែបនៃម្ហូបខ្មែរ។
« សោយ បង្ហាញនូវបទពិសោធន៍នៃមុខម្ហូប ជាច្រើនមុខនៅ ព្រះ បរមរាជវាំង ដែលបានស្រាវជ្រាវក្នុងសម័យ សម្ដេចព្រះរាជ កនិដ្ឋានរោត្ដម រស្មី សោភ័ណ្ឌ ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និង ១៩៦០» ។

ចុងភៅ ណាក់ បានឱ្យដឹងថា អ្វីដែលខុសគ្នាពី ការចម្អិនក្នុង រាជវាំង និងតាមផ្ទះនានានោះ គឺ ភាព ប្រណីតនៃការធ្វើ ខណៈរូបមន្ដមិនមានលក្ខណៈ ខុសគ្នាអ្វីឡើយ ។ សៀវភៅនេះ ពុំគ្រាន់តែជាសៀវភៅធ្វើម្ហូបធម្មតានោះទ តែវាជាបញ្ជីសារពើភណ្ឌផ្នែកវប្បធម៌អរូបីរបស់ប្រទេសកម្ពុជា ដែលបង្ហាញពី មរតករសជាតិ រូបមន្ត និងគ្រឿងផ្សំ មកពីព្រះរាជដំណាក់ខ្មែរ ដែលបានបន្សល់ទុកជាយូរឆ្នាំមកហើយ។

រូបមន្តទាំងនេះ ក៏ធ្លាប់បានបោះពុម្ពផ្សាយ និងបង្រៀននៅតាមសាលាក្នុងទីក្រុងភ្នំពេញរវាងទសវត្សរ៍ ១៩៥០ និង ១៩៦០ ដោយសម្តេចព្រះរាជកន្និដ្ឋា នរោត្តម រស្មីសោភ័ណ។

រូបមន្តចម្អិន ភោជនាហារដ៏វិសេសក្រៃលែងនេះ បានកប់ទុកអស់ជាច្រើនទសវត្សរ៍ដោយ សារ តែសង្រ្គាម និងការវិវឌ្ឍន៍របស់សម័យកាល។

ការអានយល់ដឹងពីសៀវភៅនេះ មិនត្រឹមតែអាចទទួលបាននូវរូបមន្តចម្អិនម្ហូបដ៏មានឱជារស ប៉ុណ្ណោះទេ ថែមទាំងទទួលបានអារម្មណ៍ល្អពិសេសជាមួយស្នាដៃរចនារូបភាពម្ហូប គំនូរបុរាណ យ៉ាងប្រណីតពីព្រះបរមរាជវាំង និងគំនូរនៃគ្រឿងផ្សំដែលជាស្នាដៃដ៏ប៉ិនប្រសប់ របស់វិចិត្រករវ័យក្មេង ទៀតផង។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះការចងក្រង និងរៀបចំបោះពុម្ពជាសៀវភៅមុខមុខនេះឡើង ទុកសម្រាប់ជាគុណប្រយោជន៍ដល់ចុងភៅតាមបណ្តាភោជនីយ៍ដ្ឋាន និងមេផ្ទះ បានសិក្សាយល់ដឹង និងរៀនធ្វើម្ហូបតាម ។ ឯកឧត្តម រដ្ឋមន្រ្តី បានគាំទ្រ និងជួយទិញសៀវភៅនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង