ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងសំណេះសំណាល ជាមួយសមាជិកសមាជិកា អ្នកគាំទ្រ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ព្រះអង្គម្ចាស់ នរោត្តម ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងចុះជួប សំណេះសំណាល ជាមួយសមាជិកសមាជិកា អ្នកគាំទ្រ ប្រមាណជាង ៣០០នាក់ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃដដែល ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានបន្តយាងចុះជួប សំណេះសំណាល ជាមួយសមាជិកសមាជិកា អ្នកគាំទ្រចំនួន ៣៥០នាក់ ស្ថិតនៅភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕
