**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តម ហ៊ុន ម៉ានី៖ «កុំខ្លាចក្នុងការយកតម្រាប់តាមអ្នកជោគជ័យ»

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានបន្តជួបជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពូជា ប្រចាំសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុប្រធាន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. គណៈគ្រប់គ្រងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ​និងសមាជិក​ សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ប្រមាណ ១.៦០០នាក់។

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងជាសមាជិកគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សាឯកជន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ហ៊ុន ម៉ានី ដែលបង្ហាញពីការយកចិត្តទុកខ្ពស់ចំពោះសមាជិក សមាជិកាទាំងអស់។

ឯកឧត្តមបានរាយការណ៍អំពីសមិទ្ធផលសម្រេចបាន និងផែនការសកម្មភាពទៅអនាគតរបស់ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យ រួមទាំងធ្វើការប្តេជ្ញាចិត្តធ្វើយ៉ាងណាឱ្យ សមាជិក សមាជិកា ទទួលបានឱកាសរៀនសូត្រដើម្បីក្រេបជញ្ជក់ចំណេះដឹង បទពិសោធន៍ល្អៗ តាមរយៈការចូលរួមស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍សង្គម ក៏ដូចជាការងារនានាដែលអាចចូលរួមបាន ដើម្បីចូលរួមចំណែកក្នុងសកម្មភាពជួយសង្គមតាមកាលៈទេសៈជាក់ស្តែង។

ថ្លែងទៅកាន់សមាជិក សមាជិកា ស.ស.យ.ក. ប្រមាណ ១.៦០០នាក់ ឯកឧត្តម ហ៊ុន ម៉ានី បានចែករំលែកជាមួយប្អូនៗ ដោយរំឭកអំពីបុព្វហេតុ ប្រវត្តិនៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្វីដែលសមាជិក សមាជិកាគ្រប់រូបត្រូវប្រកាន់ខ្ជាប់ក្នុងការចូលរួមជួយសង្គម ដែលត្រូវការចិត្ត ដែលប្រកបដោយឆន្ទៈ ស្មារតី ហ៊ានលៈបង់ពេលវេលា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពជួយសង្គមជាតិ។

ទន្ទឹមនេះ ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា «កុំខ្លាចក្នុងការយកតម្រាប់តាមអ្នកជោគជ័យ» ដោយឯកឧត្តមបានគូសបញ្ជាក់ថា ការចាប់យកនូវបទពិសោធន៍ និងការអនុវត្តរបស់បុគ្គលជោគជ័យគឺជាចំណុចសំខាន់នៃការបណ្តុះសមត្ថភាពតាមរយៈការសិក្សារៀនសូត្រ ការបង្កើនចំណេះដឹង​ ដោយអនុវត្តសកម្មភាពទាំងនោះឱ្យក្លាយជាទម្លាប់ដើម្បីទទួលបានជោគជ័យ និងសម្រេចបានគោលដៅរបស់ខ្លួន។

មិនខុសពីសព្វមួយដងក្រៅពីការចែករំលែកបទពិសោធន៍ និងផ្ដល់នូវអនុសាសន៍ដល់សមាជិក​សមាជិកា ឯកឧត្តមបានផ្ដល់ជាឱកាសឱ្យប្អូនៗនិស្សិតទាំងអស់បានចូលរួមក្នុងវេទិការសំណួរ ចម្លើយបន្ថែមពីអ្វីដែលប្អូនៗទទួលបានពីមតិសំណេះសំណាលរបស់ឯកឧត្តមប្រធាន ៕

អត្ថបទដែលជាប់ទាក់ទង