សម្តេចតេជោ ហ៊ុន សែន៖ លេខរៀងទី ១៨ របស់បក្សប្រជាជន មានលាភសំណាង ធ្វើឲ្យអ្នកបោះឆ្នោតងាយស្រួលចំណាំ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា លេខរៀង ១៨ របស់បក្សប្រជាជនកម្ពុជា គឺជាលេខហុងស៊ុយ មានលាភសំណាង ធ្វើឲ្យអ្នកបោះឆ្នោតនឹងងាយស្រួលចំណាំ។
ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មីនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាថ្ងៃទី៣០ ខែឧសភាសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «លេខ១៨! ៨បូក១ ចេញ៩ ជាលេខហ៊ុងស៊ុយ (លាភសំណាង)»។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា រូបសញ្ញាគណបក្សប្រជាជនកម្ពុជា (រូបទេវតាបាចផ្កា) និងលេខរៀងគណបក្សចំលេខ១៨នេះ គឺនឹងធ្វើឱ្យប្រជាជនអ្នកបោះឆ្នោតងាយស្រួលចំណាំ៕
