ហួសចិត្ត! គ្រាន់តែរឿងស៊ីផ្លេរ ឲ្យយកឡានចេញបន្តិចព្រោះផ្លូវចង្អៀត មន្ត្រីប៉ូលីសម្នាក់យកដំបងវាយក្បាលបុរសម្នាក់ របួសជាទម្ងន់

ភ្នំពេញ៖ គ្រាន់តែរឿងស៊ីផ្លេរឡានអោយយកឡានចេញបន្តិចព្រោះផ្លូវចង្អៀតមន្ត្រីប៉ូលីសម្នាក់បានយកដំបងវាយក្បាល បុរសម្នាក់បណ្តាលអោយរងរបួសជាទម្ងន់ ។ ហេតុការណ៍បានកើតឡើងនៅចំណុចស្ពានមេម៉ាយស្អាយនៅភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ វេលាម៉ោង ១៩ នឹង ៣០ នាទី ។
មុនពេលកើតហេតុជនរងគ្រោះបានជិះរថយន្តដល់ចំណុចកើតហេតុខាងលើជនរងគ្រោះបានាស៊ីផ្លេរនៅលើផ្លូវចង្អៀតទើបស៊ីផ្លេរ ២លើកអោយឡានខាងមុខអែបគៀនបន្តិច បន្ទាប់់មកមាននារីម្នាក់ដែលត្រូវជាសង្សាររបស់ឈ្មោះ អ៊ូន ឆាន់ បានជេប្រមាថមកលើជនរងគ្រោះហើយឈ្មោះ អ៊ូន ឆាន់ ក៏បានជេប្រមាថមកលើជនរងគ្រោះ ក្រោយមក ឈ្មោះអ៊ូន ឆាន់ ក៏បានយកដំបងវាយមកលើជនរងគ្រោះចំនួន៣ដំបងបណ្តាលអោយរងរបួសក្បាលជាទំនង់ហើយឈ្មោះ អ៊ូន ឆាន់ក៏ដឹកសង្សាររបស់គាត់រត់បាត់ទៅដែលបន្សល់ទុក្ខនៅម៉ូតូ ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1 X 3341 និងមានកាត នគរបាលជាតិមួយសន្លឹក។
ពាក់ព័ន្ធនឹងករណ៍នេះដែរខាងព័ត៌មានយើងមិនបានសុំការបញ្ជាក់ពីលោកអធិការបានទេព្រោះទូរសព្ទលោកខលមិនចូលទេ។ ជនរងគ្រោះបានសំណូមពរ ដល់ថ្នាក់លើជូនមានវិធានការណ៍ចំពោះមន្រ្តីប៉ូលីសដែរបានវាយរូបគាត់ផង ៕
