**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សម្តេចតេជោ៖ មានតិរច្ឆានមួយទៅពីរក្បាលប៉ុណ្ណោះ ដែលមើលមិនឃើញសមិទ្ធផលរបស់ជាតិ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតិរច្ឆានមួយទៅពីរក្បាលប៉ុណ្ណោះ ដែលមើលមិនឃើញពីសមិទ្ធផលជាតិ។

តិរច្ឆាននៅទីនេះ សម្តេចតេជោ ហ៊ុន សែន សម្តៅដល់មេដឹកនាំក្រុមប្រឆាំង ដែលមិនហ៊ានសាទរចំពោះអ្វីដែលជាតិធ្វើបាន មានទាំងការរៀបចំស៉ីហ្គេមដោយជោគជ័យ ការដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌវប្បធម៌រូប និងអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូជាដើម។

ពេលជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៅរសៀលថ្ងៃទី២៦ ខែឧសភានេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា “ហៅតិរច្ឆាន វាមិនអាក្រក់ពេកទៅ សម្រាប់ពួកដែលមើលមិនឃើញនូវសមិទ្ធផលជាតិ។ ប៉ុន្តែសម្រាប់ប្រជាជន មានមនុស្សច្រើនណាស់ ដែលទទួលយកមោទនភាពជាតិនេះ។ ទោះបីក្រុមប្រឆាំងមួយចំនួន ដែលគាំទ្រក្រុមប្រឆាំងក៏នៅទទួលស្គាល់ថា នេះជាសមិទ្ធផលរបស់ជាតិសាសន៍របស់ខ្លួន ពិតមែនតែគេមិនហ៊ាននិយាយ ខ្លាចថានិយាយទៅ គេថាគាំទ្រគណបក្សប្រជាជនកម្ពុជា”។

សម្តេចបន្តទៀតថា ក្រុមប្រឆាំងល្ងង់ណាស់ មិនចេះសម្តែងការសាទរចំពោះជ័យ សូម្បីជម្នះរបស់កីឡាករ កីឡាការិនី ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ជាពិសេសកីឡាការិនី ប៊ូ​ សំណាង។ កីឡាការិនី ប៊ូ សំណាង ទាញបានទឹកចិត្តពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋពិភពលោក។

កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំស៉ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយជោគជ័យ។ ព្រឹត្តិការណ៍កីឡានេះ កម្ពុជាទទួលមានមេដាយសរុបចំនួន ២៨២គ្រឿង ឈរលេខរៀងទី៣ មានមេដាយច្រើនជាងគេ និងឈរលេខរៀងទី៤ ដែលមានមេដាយមាសច្រើនជាងគេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញលទ្ធផលមេដាយ ប្រៀបធៀបនៃព្រឹត្តិការណ៍ស៉ីហ្គេមឆ្នាំ១៩៩៩ ដែលពេលនោះកម្ពុជា គ្មានទទួលបានមេដាយសោះ ហើយស្ថិតចំណាច់ថ្នាក់ទី១០ ក្រោមគេបង្អស់ ប៉ុន្តែសម្រាប់ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់វិញ កម្ពុជាទទួលបានលទ្ធផលគួរជាទីមោទនៈ៕

អត្ថបទដែលជាប់ទាក់ទង