ព្រះមហាក្សត្រ ប្រោសព្រះរាជប្រទាន អគ្គរាជទូតសន្តអាសនៈ ប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយសារតាំង

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាវេលាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជប្រទានលោកអគ្គអភិបាល សិលា ប្រាយអិន វែលស៍ អគ្គរាជទូតសន្តអាសនៈ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយសារតាំង នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ៕
