ព្រឹកស្អែកសម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ភោធអគារមជ្ឈមណ្ឌលពហុឯកទេស«តេជោអភិវឌ្ឍន៍»តម្លៃជាង៧០លានដុល្លារនៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ គ្រប់អ្នកជំងឺ តែងប្រាថ្នាចង់បានមន្ទីរពេទ្យដែលល្អ និងទំនើបកម្រិតព្យាបាលមានគុណភាពខ្ពស់។ ដោយចង់ឱ្យប្រជាពលរដ្ឋទទួលបាននូវសេវាព្យាបាលដែលល្អនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងតែប្រឹងប្រែងលើកកម្ពស់គុណភាពព្យាបាលនៅតាមមន្ទីរពេទ្យនានា បន្ទាប់ពីដំណាក់កាលពង្រាយមន្ទីរពេទ្យទៅតាមខេត្ត ស្រុក និងមណ្ឌលសុខសភាពនៅតាមឃុំ។
