**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

សម្តេចតេជោ ផ្តាំអ្នកអញ្ជើញតាមសម្តេច បើមិនដឹងរឿងជាសមត្ថកិច្ចរបស់ក្រសួង មិនបាច់ចុះតាមសម្តេចទេ នាំតែខាតសាំងរដ្ឋ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំដល់រដ្ឋលេខាធិការ និងមន្ត្រីដែលអញ្ជើញជាតំណាងក្រសួង ប្រសិនបើមិនដឹងរឿងដែលជាសមត្ថកិច្ចរបស់ក្រសួងខ្លួនទេ មិនបាច់ចុះតាមសម្តេចទេ នាំតែខាតសាំងរបស់រដ្ឋ។

ការផ្តាំផ្ញើបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសម្តេចបានហៅមន្ត្រី និងរដ្ឋលេខាធិការដែលបានអញ្ជើញចូលរួមជាតំណាងរដ្ឋមន្ត្រី មកសួរនាំជុំវិញការងាររបស់ក្រសួងដែលខ្លួនកំពុងបំពេញការងារ ប៉ុន្តែ បែរជាពួកគាត់មិនអាចក្តាប់បាននូវព័ត៌មានរបស់ក្រសួងទៅវិញ។
ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតភាពប្រារព្ធពិធីចំនួន៣ ជាមួយគ្នានៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយមានរដ្ឋលេខាធិការមក ថ្ងៃក្រោយអញ្ចេះបើគេឱ្យមកជាតំណាង ត្រូវក្តាប់ឱ្យជាប់អ្វីដែលជាការងាររបស់ខ្លួន តាហៅសួរអត់ដឹងម៉ងអីមិនបាច់ទេ នាំខាតសាំងអស់លុយរដ្ឋ ព្រោះមិនមែនជិះឡានចាក់សាំងខ្លួនឯងទេ សាំងរបស់រដ្ឋ»។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើក្តាប់ការងាររបស់ក្រសួងខ្លួនមិនបាន កុំបាច់អញ្ជើញមកចូលរួម ដែនាំឱ្យចង្អៀតកន្លែងសម្រាប់អ្នកដែលមានភារកិច្ច។ ដូច្នេះសម្រាប់មន្ត្រីដែលថ្នាក់ដឹកនាំក្រសួងចាត់ឱ្យមកចូលរួមសម្រាប់កម្មវិធីនានា ត្រូវក្តាប់ឱ្យជាប់នូវការងារក្រសួងរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា កាលណារដ្ឋលេខាធិការដែលជាតំណាងក្រសួងបានអញ្ជើញចូលរួមក្នុងកម្មវិធីនានា ប៉ុន្តែ នៅពេលដែលនាយករដ្ឋមន្ត្រីហៅមកសួរនាំបែរជាមិនដឹងការងាររបស់ក្រសួងខ្លួនទេ នោះពិតជាលំបាកណាដែលធ្វើឱ្យខាតបង់ពេលវេលា និងថ្លៃចំណាយផ្សេងៗជាដើម។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា មុននេះសម្តេចបានហៅសួរទៅមន្ត្រី ព្រមទាំងរដ្ឋលេខាធិការក្រសួងសង្គមកិច្ច ចំពោះការងាររបស់ក្រសួងខ្លួន ប៉ុន្តែ បែរជាមិនអាចក្តាប់នូវព័ត៌មាន និងការងារដែលក្រសួងខ្លួនត្រូវបានអនុវត្តន៍ទៅវិញ។

«មិញហ្នឹងហៅសួរប៉ុន្មាននាក់រាប់ទាំងរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអត់ក្តាប់បានទេ (ការងារក្រសួងខ្លួន) អីឡូវសួរមើលថាចំនួនមនុស្សដែលទទួលផលបានប៉ុន្មានហើយវាអត់ដឹង ថ្ងៃក្រោយបើមិនដឹងរឿងកុំមកប្រយ័ត្នតែនាយករដ្ឋមន្ត្រីហៅសួរ មិនដឹងរឿងអី»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានផ្តាំថាសូមកុំអញ្ជើញមកចូលរួមឱ្យតែមានមុខ ប៉ុន្តែ ត្រូវដឹងច្បាស់ពីកិច្ចការងាររបស់ក្រសួង ស្ថាប័នខ្លួន នៅពេលដែលនាយករដ្ឋមន្ត្រីហៅសួរនាំ ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ ចៀសជាងឆ្លើយថាមិនដឹងទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង