**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្ដម ហ៊ុន ម៉ាណែត៖ វិស័យសាសនា បានដើរតួនាទីសំខាន់ណាស់សម្រាប់ជាតិ និងប្រជាជន

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា វិស័យសាសនា បានដើរតួនាទីសំខាន់ណាស់សម្រាប់ជាតិ និងប្រជាជន ក្នុងការអប់រំ ផ្នែក បំណិនជីវិតទាំងក្នុងការរស់នៅផ្ទាល់ខ្លួន ក្នុងសង្គមគ្រួសារ និងក្នុងសង្គមជាតិ ដោយឈរលើមូលដ្ឋាននៃសីលធម៌ និងគុណធម៌ដ៏ល្អប្រពៃ។

ឯកឧត្ដមមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិ៍រង្សីមានជ័យ (ហៅវត្តស្វាយត្រស់) ស្ថិតនៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា”គ្មានសាសនាណាបង្រៀនមនុស្សឱ្យឈ្លោះទាស់ទែងគ្នាឡើយ ផ្ទុយទៅវិញសាសនាអប់រំមនុស្សឱ្យចេះស្រលាញ់គ្នា គោរពគ្នា ធ្វើបុណ្យជាមួយគ្នា និងអធ្យាស្រ័យចំពោះគ្នា ពិសេសឱ្យចេះជួយយកអាសាគ្នាពេលមានតម្រូវការ ឬគ្រោះអាសន្ន។ ការធ្វើបុណ្យ និងការគោរពបដិបត្តិសាសនាបានល្អខ្ជាប់ខ្ជួន គឺជាការធ្វើឱ្យមានសន្តិភាពផ្លូវកាយ និងផ្លូវចិត្ត។ សន្តិភាពផ្លូវកាយ គឺបង្រៀនយើងឱ្យរស់នៅដោយអហិង្សា មិនលួចទ្រព្យគេ មិនប្រព្រឹត្តអំពើអាក្រក់ មិនរើសអើងគ្នា ហើយជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ។ សន្តិភាពផ្លូវចិត្ត គឺបង្រៀនយើងមានទឹកចិត្តស្អាតបរិសុទ្ធផូរផង់ ដោយមិនជាប់ប្រឡាក់នឹងអកុសលធម៌ទាំងពួង។

ឯកឧត្ដមបន្តថា បរិយាកាសដែលបង្កលក្ខណៈឱ្យយើងអាចអភិវឌ្ឍ និងកសាងសមិទ្ធផលជាច្រើនបានដូចបច្ចុប្បន្ន គឺអាស្រ័យកត្តា ៣ សំខាន់ នោះគឺ៖ សុខសន្តិភាព សិទ្ធិសេរីភាព និងការរីកចម្រើនផ្នែកជីវភាពរបស់ប្រជាជន។ សុខសន្តិភាព គឺផ្តល់ឱកាសឱ្យប្រជាជនរស់នៅដោយសេចក្តីសុខ លែងមានការកាប់សម្លាប់គ្នាទៅវិញទៅមក។

ឯកឧត្ដម ហ៊ុន ម៉ាណែតបន្ថែមថា សិទ្ធិសេរីភាព គឺផ្តល់ឱកាសឱ្យប្រជាជនមានសិទ្ធិក្នុងការរស់រានមានជីវិត ជាម្ចាស់លើជីវិតខ្លួនឯង និងមានឱកាសសិក្សារៀនសូត្រពេញលេញ ដើម្បីចាប់យកអាជីព ឬប្រកបរបរចិញ្ចឹមជីវិត និងក៏អាចជ្រើសរើសសាសនាក្នុងការគោរពបដិបត្តិប្រកបដោយសុខដុមនីយកម្ម។ កម្រិតជីវភាពល្អប្រសើរ គឺផ្តល់ឱកាសឱ្យប្រជាជនមានលទ្ធភាពគ្រប់បែបយ៉ាង និងមានភាពម្ចាស់ការលើជោគវាសនារបស់ខ្លួន ហើយអាចខិតខំអភិវឌ្ឍឱ្យកាន់តែល្អប្រសើរ ក៏ដូចជាអាចមានលទ្ធភាពចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្គមជាតិតាមរយៈវប្បធម៌ចែករំលែក ដែលជាប្រពៃណីដ៏ពិសិដ្ឋរបស់ខ្មែរយើងតាំងពីដើមរៀងមក៕

អត្ថបទដែលជាប់ទាក់ទង